យូៗតួ​ឯកស្រី Yaya Urassaya មកបង្ហាញសម្រស់ជាមួយ Bikiniឲឃើញម្ដង ក្នុងថ្ងៃលំហែរកាយផ្ទះមាត់សមុទ្រ…

តួឯកស្រី Yaya Urassaya បង្ហោះរូបភាពក្នុងថ្ងៃសម្រាកលំហែរកាយរបស់ខ្លួនក្នុងបណ្ដាញសង្គម ទទួលបានការចុច like ជាច្រើនពីសំណាក់អ្នកគាំទ្រ ថែមសសើរថាពីសម្រស់ Yaya ថាមានរូបរាងតូចច្រលឹងស្រស់ស្អាតនិងមានសម្បុរស្បែករលោងល្អស្អាតពេញមួយតួខ្លួន។ ថែមមហាជននាំគ្នានិយាយថាយូរៗបានឃើញ Yaya ក្នុងឈុតប៊ីគីនីម្ដង កម្រឃើញរូបនាងបង្ហោះរូបក្នុងស្ទាយបែបនេះណាស់ នេះជារូបភាពក្នុងថ្ងៃលំហែរកាយរបស់នាងហើយ។ ខ្លះថា Yaya ក្នុងឈុតប៊ីគីនីពណ៌សបែបនេះ មើលទៅរឹតក្មេងជាងវ័យថែមទៀតផងដែរ។

មួយរយះពេលចុងក្រោយនេះតួឯកស្រី Yaya Urassaya មានការមម៉ាញឹកយ៉ាងខ្លាំងទាំងកាងារក្នុងរឿងភាគថៃ និងរឿងភាពយន្ដហូលីវ៉ូតដែលរូបនាងទើបទទួលសម្ដែងក្លាយជាតារាស្រីក្នុងរឿងហូលីវ៉ូតលើកទី១របស់នាង។ រវល់អស់រយះពេលជាច្រើនសប្ដាហ៍ពេលនេះមានពេលទំនេរផ្ទាល់ខ្លួនហើយ Yaya បានយកថ្ងៃលំហែរកាយនេះ ទៅលេងឪពុកម្ដាយនាងនៅផាត់ថះយ៉ា ហើយក្រុមគ្រួសារនាងក៏មានគេហដ្ឋានមួយខ្នងជាប់មាត់សមុទ្រនៅទីនោះផងដែរ។ ក្ដីសុខម្លេះទេ សម្រាកលើវាលខ្សាច់ក្បែរមាត់សមុទ្រ អានសៀវភៅដែលចូលចិត្ដ តួឯកស្រី Yaya បានបង្ហោះរូបភាពនេះចែករំលែកឲអ្នកគាំទ្របានឃើញ ហើយក៏ធ្វើឲអ្នកគាំទ្របានឃើញពីសម្រស់ស្អាតស៊ិចស៊ីរបស់ Yaya នៅក្នុងឈុតប៊ីគីនីពណ៌សរបស់នាង ដែលយូរៗបានឃើញម្ដងផងដែរ។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ