ហ្វេសិនតួឯកស្រី Chompoo ប្លែកទៀតហើយ ខ្លះថាដូចយកភួយមករុំចូលកម្មវិធី ស្ទាយថ្មី២០២៤..

មិនប្លែកមិនម៉ូតថ្មីបង្អស់មុនគេមិនមែនតួឯកស្រី Chompoo Araya ទេ! រឿងហ្វេសិនការតុបតែងកាយនេះទុកចិត្តលើតួឯកស្រី Chompooចុះ ម៉ូតប្លែកបែបណាក៏រូបនាងធ្លាប់បង្ហាញរួចមកហើយ ស្លៀកចូលរួមកម្មវិធីផ្សេងៗហើយសូម្បីតែនៅផ្ទះ ក៏តារាស្រីដួងនេះប្រើរបស់ប្រេនតុបតែងកាយស្រស់ស្អាតដែរ។ ថ្មីៗនេះតួឯកស្រី Chompoo Araya ធ្វើឲមហាជនចាប់អារម្មណ៍ទៀតហើយជាមួយការលេងម៉ូតនិងការហ៊ានស្លៀកពាក់ស្ទាយប្លែកៗរបស់នាង ព្រោះមួយឈុតនៅក្រៅប្រទេសទៅមើលគេដើរម៉ូតលើកនេះ ស្ទាយរបស់តួឯកស្រី Chompoo ត្រូវបានមហាជនលាន់មាត់ថាគឺស្រដៀងណាស់នឹងការយកភួយមករុំ។ រុំភួយឬយ៉ាងណានោះតែក៏នៅជាស្ទាយហ្វេសិន មួយឈុតនេះរបស់តារាស្រី Chompoo មានការចោមរោមចាំថតរូបពីអ្នកកាសែតជាច្រើននៅបារីស ហើយក៏ទទួលបានការចុចlikeពីអ្នកគាំទ្ររបស់រូបនាងជាច្រើននាក់ផងដែរ។

ដោយតួឯកស្រី Chompoo Araya ថ្មីៗនេះបានជិះយន្ដហោះទៅដល់ទឹកដីបារីសប្រទេសបារាំង ដើម្បីចូលរួមមើលការដើរបង្ហាញម៉ូត Paris Fashion Week កម្មវិធីម៉ូតៗបែបនេះ តារាស្រីហ្វេសិនដូចជា Chompoo Araya មិនសូវរំលងនោះទេ។ ថែមរូបនាងក៏មានស្ទាយតុបតែងកាយស្រស់ស្អាតប្លែកមិនឲចាញ់អ្នកដើរបង្ហាញម៉ូតនោះឡើយ ទៅបារីសលើកនេះ តារាស្រី Chompoo បង្ហាញម៉ូតសម្លៀកបំពាក់ជាច្រើនឈុត សុទ្ធសឹងតែជាម៉ូតថ្មីដែលរូបនាងមិនធ្លាប់ស្លៀកពីមុន។ ហើយមួយឈុតដែលត្រូវបានចាប់អារម្មណ៍ជាងគេលើកនេះ គឺជាស្ទាយដែលអ្នកគាំទ្រមួយចំនួននាំគ្នានិយាយលេងថា ដូចជាស្ទាយរុំភួយ ដែលមើលទៅដូចធម្មតា តែតំលៃវិញមិនធម្មតានោះទេ។ តោះមកមើលម៉ូតនេះទាំងអស់គ្នា៖

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ