ព្រមបង្ហាញហើយ! តួឯកស្រី Chippy បេះដូងភីងៗបង្ហាញមុខគូស្នេហ៍ថ្មី ក្រោយធ្លាប់ខកចិត្តច្រើនឆ្នាំ…

បេះដូងភីងៗវិញហើយ តួឯកស្រីនាង Chippy Sirin រកបានអ្នកស្អំបេះដូងហើយ ព្រមបង្ហាញគូស្នេហ៍ថ្មីឲមិត្តអ្នកគាំទ្របានឃើញហើយ ទោះសុំលាក់មុខសិនតែរូបរាងវិញស្រស់សង្ហារមិនចាញ់តារានោះទេ។ តារាស្រី Chippy បានបង្ហោះរូបភាពគូយ៉ាងផ្អែមល្ហែមជាច្រើនសន្លឹកជាមួយគូស្នេហ៍ក្នុងបណ្ដាញសង្គម ក្នុងដើមខែកុម្ភះនេះដើម្បីទទួលខែនៃបុណ្យក្ដីស្រលាញ់និងបានដឹកដៃគ្នាជាមួយគូស្នេហ៍មានដំណើរកំសាន្ដក្រៅប្រទេសយ៉ាងផ្អែមល្ហែមរួចទៅហើយផងដែរ។

ដោយតារាស្រី Chippy Sirin គឺជាតួឯកស្រីមួយដួងក្នុងសិល្បៈថៃដែលបានសាងឈ្មោះយូរឆ្នាំហើយផងដែរ។ រូបនាងបានសម្ដែងក្នុងរឿងភាគជាច្រើននិងត្រូវបានអ្នកទស្សនាស្គាល់ថាគឺជាតួឯកស្រីនៅក្នុងរឿងកម្លាំងព្រះអាទិត្យ។ ជីវិតកាងាររលូន ចំណែកជីវិតស្នេហាវិញ Chippy ធ្លាប់ខកស្នេហ៍ម្ដងនិងល្បីផងដែរកាលពីច្រើនឆ្នាំមុនជាមួយអតីតសង្សារអ្នកប្រដាល់។ ពេលនេះបេះដូងភីងៗឡើងវិញហើយ Chippy រកបានអ្នកស្អំបេះដូង មានអ្នកមើលថែ និងរូបនាងព្រមបង្ហាញជីវិតស្នេហាថ្មីលើកនេះឲអ្នកគាំទ្របានដឹងផងដែរ។ តួឯកស្រី Chippy Sirin ព្រមនឹងប្រាប់ថាមានគូស្នេហ៍ហើយ តែសុំមិនបង្ហាញមុខច្បាស់ៗនោះទេ ព្រោះគូស្នេហ៍នាងមិនមែនជាអ្នកក្នុងរង្វង់សិល្បៈដូចគ្នា តែមិត្តអ្នកគាំទ្រដែលជួបនាងនៅខាងក្រៅពិតជាបានស្គាល់មុខគូស្នេហ៍នាងហើយ ព្រោះអ្នកទាំងពីរតែងបណ្ដើរគ្នាយ៉ាងបើកចំហរទៅកន្លែងកំសាន្ដផ្សេងៗដូចគូស្នេហ៍ដ៏ទៃទៀតផងដែរ។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ