Dew Arisara ជីវិតស៊ីវិល័យពិតៗបង្ហាញខ្លួនក្នុងការប្រគុំតន្ដ្រីតែងខ្លួនឆើតឆាយស្ទើរតែមើលមិនដឹងថាមានគ្រួសារមានកូនរួចហើយ! មានរូបភាព
ធ្វើអោយបរិយាកាសក្នុងកម្មវិធីប្រគុំតន្ដ្រី Coldplay Music Of The Spheres World Tour Bangkok ថាវាអេមណាស់ទៅហើយ តែនៅឡើយចាញ់សម្រស់អ្នកម៉ាក់កូនមួយយ៉ាង Dew Arisara ទៅវិញ
ដោយសាម៉ីខ្លួនបានបង្ហាញខ្លួននៅក្នុងកម្មវិធីប្រគុំតន្រ្ដីដ៏ធំមួយ ហើយក៏មិនភ្លេចក្នុងការប្រមូលយករូបភាពស្អាតៗមកផុសក្នុង IG ឈ្មោះ @duearisara ចែករំលែកពេលវេលាដ៏អស្ចារ្យមួយនេះជាមួយហ្វេនៗ ថែមទាំងមានសរសេរជាសារថា “Living in a good life full of good vibes I love my girls”
ប៉ុន្ដែអ្វីដែលធ្វើអោយគ្រប់គ្នាលាន់មាត់មិនមែនតែបរិយាកាសក្នុងការប្រគុំតន្រ្ដីនោះទេ តែគ្រប់គ្នាលាន់មាត់រឿងការតុបតែងខ្លួនរបស់ម៉ាក់ៗ ស្អាតស៊ិចស៊ី ស៊ីវិល័យ និងស្រស់ឆើតឆាយណាស់ បើសិនជាមិនតាមដានពត៌មានទេច្បាស់និងយល់ច្រលំថានៅលីវមិនទាន់មានគ្រួសារពិតៗ
អត្ថបទដោយ : នីត្តា