ជាងត្រូវរង្វាន់ធំទៅទៀត! Dan-Patty ស្រក់ទឹកភ្នែកព្រោះតែចិតមានអ្នករត់លេងពេញផ្ទះហើយ សង្ឃឹមនិងបានភ្លោះ! មានវីដេអូ

ស្វាមីរូបសង្ហា Dan បានបង្ហាញអារម្មណ៍ខណៈពេលដែលនាំភរិយាជាទីស្រលាញ់ Patty ទៅពិនិត្យផ្ទៃពោះថា មានអារម្មណ៍ថាញាប់ញ័រ អារម្មណ៍រំភើបញាប់ញ័រខ្លាំងណាស់ ព្រោះនឹកស្មានមិនដល់ សប្បាយចិត្តដែលយើងបានសាងគ្រួសាររួមគ្នា ត្រៀមខ្លួននិងធ្វើជាប៉ាៗគេហើយ ជាធម្មតារំភើបចិត្តតែពេលឡើងវេទិការប្រគុំតន្ដ្រីធំ តែមួយនេះរំភើបចិត្តខ្លាំងបំផុត ដល់ថ្នាក់ប្រពន្ធបង្អាប់ថានេះបងរំភើបចិត្តអូនទៀតឬ

ហើយពេលវេលាដ៏សំខាន់មួយនេះក៏បានមកដល់ នៅពេលគ្រូពេទ្យបង្ហាញអោយឃើញថា Patty កំពុងពរពោះកូនដំបូងពិតមែន ធ្វើអោយកំលោះ Dan សប្បាយចិត្តស្ទើរហោះ ស្រែកលឺពេលបន្ទប់ពិនិត្យថែមទាំងប្រាប់ទៀតថា

After Footer (Active) - damrei Mr1 Zone2

“ពេលដឹងលទ្ធផលពិតជាសប្បាយចិត្តខ្លាំងណាស់ ស្រែកជ័យជោរខ្លាំងណាស់ ស្ទើរតែស្រក់ទឹកភ្នែក ជាងត្រូវរង្វាន់ធំទៅទៀត ដំបូងគ្រូពេទ្យស្វែងរកមិនឃើញមានអារម្មណ៍ថាទន់ដៃទន់ជើង តែដល់ពេលឃើញដល់ទៅពីរ……..”

មុននិងនិយាយថាមានដល់ទៅពីរស្រាប់តែប្ដូររឿងទៅនិយាយរឿងផ្សេងវិញតែខាងស្រីភ្លេចខ្លួននិយាយថា “2 កូនពីរឬ” ក្រោយមកហ្វេនៗទាយថាអ្នកទាំងពីរប្រហែលជាមានកូនភ្លោះហើយ

អត្ថបទដោយ : នីត្តា