ស្នេហាគេនៅផ្អែមណាស់ តួឯកស្រី Taew ញុាំអាហាររ៉ូមែនទិកជាមួយហៃស៊ូPranai បញ្ចប់ចចាមអារ៉ាម…

មកហើយៗរូបភាពគូរបស់តួឯកស្រី Taew Natapohn នឹងគូស្នេហ៍ហៃស៊ូលោក Pranai Phornprapha ផ្អែមល្ហែមណាស់ ថែមបង្ហោះមកជាច្រើនសន្លឹក ល្មមបញ្ចប់ពត៌មានចចាអារ៉ាមដែលធ្លាប់ល្បីកន្លងមកថា Taew គឺជាតួឯកស្រីដែលប្រះឆាស្នេហាជាមួយគូស្នេហ៍ហៃស៊ូ ព្រោះតែស្ងាត់មិនមានរូបគូមួយរយះធំ។ ការពិតគូនេះនៅស្វីតគ្នាណាស់ ទោះជាមិនសូវបង្ហោះរូបបង្ហាញច្រើនក្នុងបណ្ដាញសង្គមដូចមុន តែនៅឱកាសពិសេសៗបែបនេះរូ​បគូរូបផ្អែមល្ហែមមកពេញហើយ គម្រប់ថ្ងៃទាក់ទងគ្នាជាសង្សារ៣ឆ្នាំ។

ពេលនេះរូបគូស្វីតៗរបស់គូនេះបានមកដល់ហើយ ឆ្លងគម្រប់ខួបក្ដីស្រលាញ់របស់អ្នកទាំងពីរយ៉ាងផ្អែមល្ហែមរ៉ូមែនទិកនៅដើមខែកុម្ភះខែនៃក្ដីស្រលាញ់នេះ។ តួឯកស្រី Taew ទទួលបានបាច់ផ្កាដ៏ស្រស់ស្អាតចម្រុះពណ៌ពីលោក Pranai ហើយនេះគឺជាឆ្នាំទី៣ផងដែរនៃក្ដីស្រលាញ់របស់អ្នកទាំងពីរដែលទាក់ទងមើលចិត្តគ្នា។ អ្នកជំនួញប្រុសលោក Pranai និងតួឯកស្រី Taew Natapohn ក៏បានណាត់គ្នាមកញុាំអាហារពេលល្ងាចនៅអាគាខ្ពស់ប្រណិត មើលទេសភាពលើអាកាសកណ្ដាលទីក្រុង។ ពិតជារ៉ូមែនទិកឆ្លងចំណងស្នេហាអ្នកទាំងពីរបានមួយឆ្នាំទៀតហើយ និងរូបភាពទាំងនេះក៏បានធ្វើឲពត៌មានចចាមអារ៉ាមថា Taew គឺជាតួឯកស្រីបែកគូស្នេហ៍ហៃសូត្រូវបញ្ចប់វិញផងដែរ។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ