កប់ខ្លាំងតែម្ដង! តួឯកប្រុស F4 2001 ប៉ះជាមួយតួឯកស្រី F4 2018 ក្នុងរឿងភាគមនោសញ្ចេតនាថ្មី (មានវីដេអូ)

ជាការពិតទៅវាពិតជារឿងដ៏គួរឲ្យភ្ងាក់ផ្អើល និងរំភើបយ៉ាងខ្លាំងសម្រាប់ប្រិយមិត្តដែលជាអ្នកគាំទ្ររឿង F4 ពីព្រោះថាតួឯកប្រុសរឿង F4 ក្នុងឆ្នាំ ២០០១ លោក Jerry Yan និងតួឯកស្រីរឿង F4 ក្នុងឆ្នាំ ២០១៨ Shen Yue មានឱកាសបានចាប់ដៃគ្នាសម្ដែងក្នុងរឿងភាគមនោសញ្ចេតនាថ្មីដែលមានចំណងជើងថា «Count Your Lucky Stars»។

ថ្វីបើតារាស្រី-ប្រុស ទាំងពីរមានអាយុខុសគ្នាដល់ទៅ ២០ ឆ្នាំ ក៏ពិតមែន ប៉ុន្ដែវីដេអូខ្លីនៃរឿងភាគថ្មីមួយនេះ បានបង្ហាញឲ្យឃើញពីភាពស៊ីចង្វាក់ក្នុងការសម្ដែងរួមគ្នារបស់អ្នកទាំងពីរ។ ជាងនេះទៅទៀត មានអ្នកគាំទ្រជាច្រើនបានបញ្ចញមតិសរសើរដល់ពួកគេទាំងពីរ និងរង់ចាំមើលទាំងអារម្មណ៍រំភើបរីករាយ ថាតើ Dao Ming Shi ២០០១ និង Shan Cai ២០១៨ សមគ្នាខ្លាំងប៉ុណ្ណា។ ចំពោះការចាក់ផ្សាយរឿងភាគមួយនេះវិញគឺរំពឹងថាចាក់ផ្សាយនៅឆ្នាំក្រោយនេះហើយ៕

After Footer (Active) - damrei Mr1 Zone2

តោះទៅមើលវីដេអូ Trailer បន្ដិចមើល៖

អត្ថបទដោយ៖ ស្រីពេជ្រ