អ្នកដឹកនាំរឿង Anne Thongprasom នាំកូនសំណព្វ Yaya ថតរឿងថ្មីទៀតហើយ បង្ហោះរូបគូបង្ហើបរឿងថ្មី….

អីយ៉ា តារាសម្ដែងស្រីជើងចាស់និងជាអ្នកដឹកនាំរឿងល្បី Anne Thongprasom មកបង្ហោះរូបគូជាមួយកូនស្រីសំណព្វក្នុងសិល្បៈរបស់នាង គឺតួឯកស្រី Yaya Urassaya ពិតណាស់ច្បាស់ជាមិនមែនការបង្ហោះរូបធម្មតានោះទេ គូនេះពិតជាមានរឿងភាគថ្មីមកឲមិត្តៗអ្នកគាំទ្របានទស្សនាទៀតហើយ។ តារាស្រី Anne Thongprasom ពិតជាមានរឿងភាគថ្មីដឹកនាំឲតារាស្រី Yaya Urassaya ក្លាយជាតួឯកស្រីក្នុងរឿងភាគថ្មីរបស់នាងមួយរឿងទៀតជាក់ជាមិនខាន។​

ដោយនេះមិនមែនជាលើកទីមួយនោះទេ ដែលតារាស្រីជើងចាស់និងជាអ្នកដឹកនាំរឿងល្បីក្នុងសិល្បៈថៃ Anne Thongprasom បានជ្រើសរើសតួឯកស្រី Yaya Urassaya មកធ្វើជាតួឯកស្រីរឿងភាគរបស់នាង គូនេះបានសហការណ៍គ្នាមកជាច្រើនរឿងមកហើយរហូត Yaya ត្រូវបានគេហៅថាគឺជាកូនសំណព្វក្នុងសិល្បៈរបស់ Anne។ ហើយនេះក៏ព្រោះថា Yaya មិនដែលធ្វើឲតារារៀមច្បង Anne ខកចិត្តនឹងការសម្ដែងរបស់នាងឡើយ រឿងភាគមួយៗដែល Yaya សម្ដែងតែងទទួលបានការគាំទ្រនិងមានស្នាដៃក្នុងការសម្ដែងខ្លាំង។ ឆ្នាំមិញទើបចប់មួយរឿង ឆ្នាំនេះមានរឿងថ្មីទៀតហើយ ដោយតួឯកស្រី Yaya កំពុងតែថតរឿងភាគថ្មីមានចំណងជើងថា หนึ่งในร้อย My Cherie Amour (2024) ចាប់ដៃគូសម្ដែងរួមគ្នាជាមួយតួឯកប្រុសលោក Tor Thanapob  ដឹកនាំរឿងដោយតារាស្រី Anne Thongprasom។

ប្រភព៖ Sanook

អត្ថទដោយ៖ ស្រីល័ក្ខ