លឿនដូចរន្ទះ! Toey Jarinphon ចេញដើរលេងជាមួយបុរសអាថ៌កំបាំងម្នាក់នេះទាំងដែលទើបតែបែកនិងសង្សាសោះ….ម្នាក់ៗសង្ស័យថាជាតារាប្រុសម្នាក់នេះ! មានរូបភាព

ធ្វើអោយមិត្តភ័ក្ដអ្នកស្និតស្នាលនាំគ្នាភ្ញាក់ផ្អើលជាខ្លាំងបន្ទាប់ពីតារាសម្ដែងស្រីរាងល្អិត Toey Jarinphon ចេញមកផុសរូបភាពខណៈពេលដើរលេងជាមួយបុរសម្នាក់ក្នុង IG ផ្ទាល់ខ្លួនឈ្មោះ @toeyjarinporn

ទាំងអស់នេះមិនត្រឹមតែជារូបភាពដែលបង្ហាញពីរបៀបជីវិតរបស់សាមីខ្លួនប៉ុណ្ណោះទេ តែនៅមានភាពពិសេសក្នុងរូបដោយមានកំលោះអាថ៌កំបាំងម្នាក់បានចូលរួមដំណើរកំសាន្ដជាមួយនិង Toey ថែមទាំងបើរូប emoji បាំងមុខមិនឃើញគ្រប់គ្នាឃើញទៀតផង សំខាន់ប្រយោគដែលសាម៉ីខ្លួនសរសេរពីខាងក្រោមរូបបែបនេះថា “នាំកំលោះម្នាក់នេះទៅ #រត់តាម Toey ទៅខៅយ៉ៃ សាកទាយមើលថាជានរណា”

After Footer (Active) - damrei Mr1 Zone2

ច្បាស់ណាស់ថាមិនត្រឹមតែជាសកម្មភាពដែលធ្វើអោយគ្រប់គ្នាសង្ស័យនោះទេ តែក៏ធ្វើអោយគ្រប់គ្នានៅមិនសុខថាកំលោះម្នាក់នោះជានរណា មើលទៅដូចជាស្និតស្នាលជាមួយគ្នាខ្លាំងណាស់ ដូច្នេះហើយទើបខមិននៅខាងក្រោមរូបលោតចូលមកជាបន្ដបន្ទាប់

ខណៈពេលជាមួយគ្នានេះផងដែរនៅមានចំនុចមួយដែលគ្រប់គ្នាគិតថាជា Golf Pitchaya ភាគច្រើន

អត្ថបទដោយ : នីត្តា