Chompoo សួរថាកាត់ទៅនរណា! អូន Gale ខំយកនំទុកចែកបងៗតែដល់ពេលញុំហើយឆ្ងាញ់និយាយយ៉ាងលឿនហើយច្បាស់ថា……! មានរូបភាព
ពេញទៅដោយភាពគួអោយស្រលាញ់ណាស់សម្រាប់នាងតូចមិនទាន់បាត់ក្លិនទឹកដោះយ៉ាងអូន Gale កូនស្រីពៅរបស់តារាសម្ដែង Chompoo Araya ជាមួយស្វាមីកំពូលសង្ហា Not Wisarut អាចនិយាយបានថានរណាៗដែលបានឃើញនាងតូចម្នាក់ច្បាស់ណាស់ថានិងធ្លាក់ក្នុងអន្លង់ស្នេហ៍នាងភ្លាមៗ
ជាក់ស្ដែងនៅក្នុង TikTok miminakornthap បានផុសវីដេងូបង្កើតស្នាមញញឹម ខណៈពេលអូន Gale និងម៉ាក់ៗ Chompoo ទៅញុំអាហារប៊ុហ្វេក្នុងហាងមួយ បន្ទាប់មកក៏បានថតវីដេអូនាំយកនំមកអោយអូន Gale ញុំ
ខណៈពេលដែលនាងតូចបានទួលនំខូឃីចំណិតដំបូងហើយ នាងបែរជាមិនព្រមញុំហើយងាកទៅប្រាប់អ៊ុំជៀបថា “មិនញុំ ទុកអោយបងShay” ក្រោយមកអ្នកថតបានហុចអោយមួយចំណិតទៀត Gale ក៏អគុណហើយងាកទៅប្រាប់អ៊ុំជៀបថា “មួយនេះអោយYu”
លើកនេះអ្នកថតត្រូវបានអូន Gale ទាក់ចិត្តបានយ៉ាងពិតប្រាកដណាស់ ទើបព្រមអោយនំ Pocky មួយដុំទៀត រំពេចនោះនាងតូចបែរជានិយាយថា “លែងចែកអោយបងហើយ” ម្នាក់ៗលឺបែបនេះហើយសើចព្រាត ពិតជាក្បាលខូចមែនហើយ
អត្ថបទដោយ : នីត្តា