Gypsy Keerati នាំដើរមើលផ្ទះរបស់ស្វាមីឃើញថាបរិយាកាសពិតជាត្រជាក់ត្រជុំគួអោយចង់រស់នៅណាស់! មានរូបភាព

មុនរៀបការផ្អែមល្ហែមខ្លាំងណាស់ ក្រោយរៀបការហើយក៏កាន់តែផ្អែមឡើងទ្វេដងទៅទៀត សម្រាប់គូររបស់របស់តារាស្រី Gypsy Keerati ជាមួយស្វាមីជនបរទេសលោក Nicholas ក្រៅពីមានរបៀបនៃការរស់នៅស្រដៀងគ្នាហើយ រឿងការយកចិត្តទុកដាក់មើលថែក៏មិនអោយចាញ់គូរគេងផ្សេងទៀតដែរ

ហើយជាក់ស្ដែងក្នុងពេលថ្មីៗនេះ Gypsy ទើបតែបញ្ចប់ការងារមានពេលទំនេរហោះហើរទៅសម្រាកលំហែរកាយនៅឯផ្ទះខាងស្វាមី ថែមទាំងបានប្រមូលយករូបភាពជុំវិញផ្ទះមកផ្ញើរហ្វេនៗផងដែរ  ទីធ្លារធំទូលាយមានវាលស្មៅខៀវខ្ចី មានហាងកាហ្វេ តូចលក់ឥវ៉ាន់ និងទេសភាពដ៏ស្រស់ស្អាតនៃផ្ទះ នាងបានយកមកផុសនៅក្នុង IG ផ្ទាល់ខ្លួនឈ្មោះ @gypsykeerati  រួមទាំងមានប្រយោគអមជាមួយរូបថា “hubby’s hometown” 

After Footer (Active) - damrei Mr1 Zone2

ហើយច្បាស់ណាស់ថារូបថតប៉ុន្មានសន្លឹកនេះនិងទាញយកចំនួនឡាយបានច្រើនសន្ធឹកហើយក៏នៅមានខមិនលោតចូលពីខាងក្រោមរូបភាពក៏ច្រើនណាស់ដែរម្នាក់ៗសុទ្ធតែសរសើរថាស្អាតនិងគួអោយចង់រស់នៅ

អត្ថ​បទដោយ : នីត្តា