ភូមិគ្រឹះលំដាប់អភិជន របស់តារាស្រីថៃ ៥ ដួង មិនត្រឹមតែស្អាតនិងអស្ចារ្យ ឯតម្លៃខ្ទង់លាន

ភូមិគ្រឹះខាងក្រោមនេះ គឺជាវិមានដ៏ប្រណិតនិងសាងសង់ឡើងតាមលំនាំអភិជន ហើយក៏ចាយទុនមិនតិចនោះទេ ដើម្បីឲ្យរួចរាល់ជា​ស្ថាពរ។ មិន​ត្រឹម​ប៉ុណ្ណឹង​ តារា​៥ដួងនេះ ​ក៏ធ្លាប់​លើកឡើងថា​ ចំណាយ​លុយ​ដែល​ខំ​រក​ក្នុង​វិស័យ​សិល្បៈនិង​ខិតខំ​បង្កើត​ដោយ​កម្លាំង​ពលកម្ម​របស់​ខ្លួនឯង​សុទ្ធសាធ។

១ Chompoo Araya ភូមិគ្រឹះសម្រាប់​កុមារ

ភូមិគ្រឹះដ៏ធំ​របស់ Chompoo Araya និងស្វាមីដែលជា​អ្នកជំនួញ​មហាសេដ្ឋី Knot-Wisarut Rangsi Singphiphat ពិតជាធំខ្លាំងមិនធម្មតានោះទេ។ ​នាង​មានបំណង​បង្កើត​សម្រាប់​គ្រួសារ​ដ៏​កក់ក្ដៅ មានកន្លែង​សម្រាប់កូនបី​នាក់គឺ thunder-Stormនិង Abigail កូន​ស្រី​មាន​កន្លែង​សម្រាប់​លេង ព្រោះកូនៗ ធំឡើងរាល់ថ្ងៃដើម្បីរត់លេង។ ភូមិគ្រឹះនេះមានការរចនា​យ៉ាង​ប្រណិត តុបតែង​លម្អ​ដោយ​ល្អឥតខ្ចោះ​បំផុត ផ្ទះ​ដ៏​អស្ចារ្យ​នេះ​មានតម្លៃ ៣០០ លាន​បាត។

២ ភូមិគ្រឹះ​ប្រណិត Aum Patchrapa

ជា​តារាស្រី​លំដាប់ជួរមុខមួយដួង ដែលធ្វើការក្នុងវិស័យនេះអស់រយពេល២៥ ឆ្នាំ បើអ្នកណាខ្លះជាអ្នកគាំទ្រនាង នោះ នឹង​ឃើញ Aum តែងតែបង្ហោះប្រាប់ពីផ្ទះដែលទើប​សាងសង់​រួចរាល់។ នាងក៏បានវិនិយោគលើការសាងសង់​អាងហែលទឹកថ្មី​មួយ​ជាមួយ​នឹង​ឈ្មោះ​ដំបូង​របស់​នាង​នៅ​ខាងក្រោម។ ហើយក៏បានឃើញរបៀបដាំដើមឈើរបស់ Aum ដែល​គ្រប់ដើមឈើនាងពិតជាយកចិត្តទុកដាក់ខ្លាំងណាស់។ ចំណែកផ្ទះ​ដ៏អស្ចារ្យរបស់ Aum មានតម្លៃ ១០០លានបាត។

៣ Baifern Pimchanok ផ្ទះ​ដែល​បាន​រចនា និង​តុបតែង​តាម​បំណង​របស់​នាង

តួឯក​ស្រី​ដែល​កំពុង​ទទួល​បាន​ភាព​ល្បីល្បាញ Baifern Pimchanok បាន​ផលិត​ស្នាដៃជា​បន្តបន្ទាប់​ទាំង​ក្នុង​រឿង​ភាគ និង​ជា​ពិធីករឲ្យ​ម៉ាក​យីហោ​ល្បីៗជាច្រើន។ ថ្មីៗនេះ​ នាងតែង​តែ​អាប់ដេត​ពី​ផ្ទះ​ដែល​នាង​បាន​ចំណាយប្រាក់ពីការងារទាំងអស់ ដើម្បី​សាងសង់ផ្ទះ​ដ៏ប្រណិត​មួយ​សម្រាប់គ្រួសារ ឪពុកម្ដាយ​បានរស់នៅប្រកបដោយ​សុភមង្គល​ខណៈ Baifern បានបង្ហើបពីតម្លៃ ថា​សាងសង់​អស់​ជាង ៨០ លាន​បាតឯណោះ។

៤ ភូមិគ្រឹះ​ Sushar Manaying

Sushar ពិតជាមានមោទនភាពណាស់ ជាមួយនឹងការទិញផ្ទះ​ធំថ្មីដ៏ប្រណិត ជារង្វាន់​សម្រាប់ខ្លួនឯង និង​គ្រួសារ​ឪពុក​ម្តាយ រស់នៅប្រកបដោយសុភមង្គល ដោយ Sushar បង្ហើបថា នាង​បាន​លះបង់ខ្លួនឯងទាំងស្រុង ដើម្បីផ្ទះតម្លៃនេះ ជាង ៦០ លានបាត វាជា​ការ​សម្រាក​ពី​ការងារ​ក្នុង​ឧស្សាហកម្ម​កម្សាន្ត​អស់​រយៈពេល ១៥ ឆ្នាំ ហៅថាភូមិគ្រឹះដែលធ្វើឲ្យ​នាងញញឹម​ ព្រោះគ្រប់ជ្រុងនៃផ្ទះ គឺ​ស្អាតដូចបំណងដែលត្រូវការ។

៥ Mew Nittha ផ្ទះដ៏ស្រស់ស្អាត​សម្រាប់គ្រួសារ

កាដូធំដែលតួឯកស្រីជាប់តំណែងជាម្តាយកូនមួយ Mew Nittha ពិតជាមានមោទនភាពបំផុត។ ពេលឃើញរូបភាពផ្ទះថ្មីដ៏ធំ​ល្វឹងល្វើយ ដែលនាងបានសាងសង់សម្រាប់គ្រួសារមុនពេលនាង​រៀបការ និង​ចាប់ផ្តើម​គ្រួសាររបស់នាង។ សព្វ​ថ្ងៃ​នេះ ភូមិគ្រិះ​ដ៏​ស្រស់​ស្អាត​ បាន​បញ្ចប់​គ្រប់​ជ្រុង​ជ្រោយ​ស្អាត​ដូច​បំណង។ វាត្រូវបានគេហៅថាស្នាមញញឹមដ៏រីករាយរបស់ឪពុកម្តាយ​របស់នាង ដែលធ្វើឲ្យ​នាងសប្បាយចិត្តយ៉ាងខ្លាំង។ ភូមិគ្រឹះប្រណិតនេះ​សាងសង់​ឡើង​មិន​តិច​ជាង ៥០ លាន​បាត​នោះទេ ព្រោះ​គ្រប់​ជ្រុង​ទាំង​អស់​គឺ​ជា​ការ​តាំង​ចិត្ត​ និង​ការ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​លម្អិត៕