ទ្រាំរងការរិះគន់រឿងស្គមមួយរយះធំ តួឯកស្រី Mai Davika បង្ហាញសមត្ថភាពដើរម៉ូតឲប្រេនលំដាប់ពិភពលោក…

តួឯកស្រីសម្រស់ភ្នែកធំៗមានប្រជាប្រិយភាពក្នុងរឿងភាគថៃនាង Mai Davika រំលងពាក្យរិះគន់ពាក្យបន្ទោសបង្អាប់នាង ព្រោះតែគីឡូស្រកចុះជាងមុន បង្ហាញសមត្ថភាពលើឆាកអន្ដរជាតិ បង្ហាញឲឃើញថាទោះជាពេលនេះរូបនាងស្រកគីឡូជាងមុន តែនាងមិននៅបាក់ទឹកចិត្តព្រោះតែពាក្យរិះគន់នោះទេ នាងបានយកឱកាសនេះចាប់យកអាជីពជាអ្នកដើរម៉ូតនិងបានដើរម៉ូតឲប្រេនម៉ាកល្បីបានផងដែរ។

ដោយថ្មីៗនេះតួឯកស្រី Mai Davika បានជិះយន្ដហោះទៅទីក្រុងបារីសប្រទេសបារាំង ដើម្បីចូលរួមការដើរបង្ហាញម៉ូត Paris Fashion Week ឲម៉ាកសម្លៀកបំពាក់ប្រេនល្បី Giambattista Valli ថែមរូប Mai ក៏ទទួលបានកិត្ដិយសជាតារាស្រីដើរម៉ូតឈុតចុងក្រោយដែលជាឈុតសម្លៀកបំពាក់សំខាន់ជាងគេនៅក្នុងកម្មវិធីផងដែរ។ នេះចាត់ជាឱកាសសំខាន់មួយរបស់តួឯកស្រី Mai Davika ដែលបានសាងឈ្មោះលើឆាកអន្ដរជាតិរបស់នាង ហើយក៏ជាការលើកទឹកចិត្តដ៏ល្អដល់នាងផងដែរដែលបានក្លាយជាម៉ូដែលដើរម៉ូតឲប្រេនល្បី។ ព្រោះថាមួយរយះពេលចុងក្រោយនេះ Mai នៅក្នុងប្រទេសថៃទទួលបានពាក្យរិះគន់ជាច្រើនរឿងគីឡូស្រកចុះ រឿងរូបរាងរបស់នាង ដោយពាក្យរិះគន់ទាំងនេះមិនបានជួយឲ Mai កើនគីឡូវិញនោះទេ មានតែធ្វើឲនាងបាក់ទឹកចិត្ត រហូតរូបនាងសារភាពថាវាបានធ្វើឲនាងចង់កើតជំងឺស្រ្ដេសហើយ។ តែពេលនេះ តួឯកស្រី Mai Davika មិនសំងំគេចវេសពាក្យរិះគន់ទៀតនោះទេ រូបនាងបានបង្ហាញសម្រស់មុខមាត់ យករូបរាងស្វែលស្រឡូនជាងមុនរបស់នាងនេះ មកដើរម៉ូតឲប្រេនល្បីៗនៅឆាកអន្ដរជាតិកាន់តែស្គាល់នាងនិងចាប់អារម្មណ៍រួមកាងារគ្នាកាន់តែច្រើនប្រេនទៀតផងដែរ។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ