Baifern Pimchanok មិនខ្ចីខ្វល់រឿងអនាគតម៉ែក្មេក Unfollow ហើយក៏អត់ខ្វល់ប្រសិនបើហាមមិនអោយទាក់……Nine Napat! មានវីដេអូ

អាចនិយាយបានថាផ្អែមល្ហែមមិនចាញ់គូររបស់គេផ្សេងសោះឡើយ សម្រាប់គូរស្នេហ៍របស់ Baifern Pimchanok ជាមួយ Nine Napat ដែលតែងតែមានរូបភាពស្វីតៗមកអោយហ្វេនៗបានតាមដានជាប់ជានិច្ច

ជាក់ស្ដែង (6 កុម្ភៈ 2024) Baifern បានចេញមកបើកចិត្តនិយាយចំពោះរឿងនេះថា ត្រូវគេទាញមកទាក់ទងរឿងរិះគន់ទៀតហើយ ខ្ញុំគិតថាប្រហែលជាគ្រប់គ្នាមិនមានរឿងអ្វីនិយាយពីខ្ញុំ ព្រោះស្ថានភាពនៅតែដូចដើម Baifern គ្មានថ្ងៃ Unfollow នោះទេ តែយល់ថារឿងនេះធ្លាប់ជារឿងរិះគន់ធំដុំដែរ តែបើគិតទៅលើកនេះគ្មានអ្វីប៉ះពាល់ដល់យើងទាំងពីរនោះទេ តែបើសួរថាធ្លាប់ជួបម៉ាក់ខ្លះទេក៏បានជួបពេលថ្ងៃឆ្លងឆ្នាំហើយខ្ញុំក៏បានជូនកាដូដល់ម៉ាក់ដែរ

After Footer (Active) - damrei Mr1 Zone2

បើសួរថាលំបាក់ចិត្តអត់ដែលជួបរឿងបែបនិង គឺអត់ទេព្រោះយល់អស់ហើយ គ្រប់គ្នាក៏យល់និងទទួលស្គាល់ចំពោះរឿងនេះអស់ហើយ គ្រប់គ្នាឆ្លងកាត់ជាមួយគ្នាមកច្រើនរឿងអស់ហើយ ពេលនេះ Nine ប្រហែលជាមិនទាន់ដឹងរឿងនេះនៅឡើយទេ អះអាងថាមិនមានអ្វីប៉ះពាល់ដល់រឿងទំនាក់ទំនងរបស់ពួកយើងឡើយ មានតែរឿងមួយទេគឺ ឈ្លោះគ្នាឯងវាគ្មានប្រយោជអ្វីនោះទេ

វាមានរឿងខ្លះដែលយើងមិនយល់យើងក៏សួរគ្នាទៅវិញទៅមក ខុសក៏ចេះសុំទោស មានអ្វីមិនសប្បាយចិត្តក៏ប្រាប់ក៏និយាយហើយយើងក៏សម្រុះសម្រួលគ្នា

អត្ថបទដោយ : នីត្តា