មិនដែលដឹងសោះថាប្អូនប្រុសរបស់ Aum Patcharapa សង្ហាដល់ថ្នាក់នេះវីដេអូបើកប្រអប់កាដូទាក់ទាញខ្លាំងណាស់! មានរូបភាព
ក្លាយទៅជាប្រធានបទក្ដៅនៅលើបណ្ដាញសង្គមភ្លាមៗតែម្ដង សម្រាប់វីដេអូដែលតារាសម្ដែងស្រីជួរមុខរបស់ប្រទេសថៃ Aum Patcharapa យកមកផុសនៅលើបណ្ដាញសង្គម IG story ផ្ទាល់ខ្លួនឈ្មោះ @aum_patchrapa
ដែលបង្ហាញអោយឃើញពីសកម្មភាពបើកប្រអប់កាដូដ៏សែនពិសេស POP MART MEGA Space Molly 1000% Little Painter អ្នកគាំទ្របានផ្ញើរពីប្រទេសចិនមក ក្រោមបរិយាកាសនៃភាពសប្បាយរីករាយ ព្រោះតែភាពគួអោយស្រលាញ់របស់កំលោះតូចមាឌធំម្នាក់នេះឆកយកបេះដូងក្រមុំៗពេញប្រទេសអស់ហើយ
ក្រោយមកអ្នកគាំទ្រផេកហ្វេសបុក @อั้ม พัชราภา ไชยเชื้อ Aum Patchrapa Fanclub បានចេញមកផ្ដល់ពត៌មានយ៉ាងច្បាស់ៗថា កំលោះសង្ហាម្នាក់នេះមិនមែនជានរណាឆ្ងាយឡើយ គឺជាប្អូនប្រុសរបស់ Aum Patcharapa និងឯង ឃើញហើយលង់ស្នេហ៍តែម្ដងសង្ហាណាស់
អត្ថបទដោយ : នីត្តា