បានវេលាល្អហើយ​ តារាកំប្លែងJack Fanchan នាំតួឯកស្រី Baihmon មកលឈុតកូនកម្លោះកូនក្រមុំហើយ…

រកវេលាល្អបានហើយ មិត្តៗអ្នកគាំទ្រចូលរួមត្រេកអរជាមួយគូស្វាមីភរិយាតារាគូថ្មីក្នុងសិល្បៈថៃគូរបស់តារាកំប្លែងប្រុសលោក Jack Fanchan និងតួឯកស្រីរះថ្មីនាង Baihmon Kittiya ពេលនេះបានប្រកាសថ្ងៃមង្គលការកំណត់យកនៅខែកុម្ភះនេះះហើយ ថែមទាំងនឹងរៀបចំនៅថ្ងៃទី១៤ខែកុម្ភះ ដែលចំថ្ងៃបុណ្យនៃក្ដីស្រលាញ់តែម្ដង ពិតជាស្វីតខ្លាំងណាស់។

ដោយតារាកំប្លែងប្រុសលោក Jack Fanchan ក្រោយធ្លាប់បង្ហោះរូបសុំគូស្នេហ៍រៀបការកាលពីមួយរយះមុននិងទទួលបានចម្លើយឆ្លើយយល់ព្រមពីគូស្នេហ៍ហើយនោះ ពេលនេះទាំងគូបានប្រកាសវេលាថ្ងៃមង្គលការរបស់អ្នកទាំងពីរហើយឆាប់ៗនេះឯង។ ដោយថ្ងៃមង្គលការរបស់តារាកំប្លែងលោក Jack Fanchan និងគូស្នេហ៍របស់លោក តួឯកស្រីនាង  Baihmon Kittiya គឺនៅថ្ងៃទី១៤ ខែកុម្ភះនេះ ដែលត្រូវនឹងថ្ងៃបុណ្យនៃក្ដីស្រលាញ់តែម្ដង។ ធ្វើឲមិត្តៗអ្នកគាំទ្របានសសើរ Jack ថាពិតជាឆ្លាតមែន បែបនេះថ្ងៃគម្រប់ខួបអាពាហ៍ពិពាហ៍មិនងាយភ្លេចទេ ថែមជូនកាដូរឲភរិយាម្ដងបានពីរកម្មវិធីផងដែរ។ ថែមពេលនេះក្រុមគ្រួសារតូចរបស់ Jack និង Baihmon ក៏មានសមាជិកថ្មីមកហើយផងដែរ ភរិយារបស់ Jack តួឯកស្រី Baihmon បានពពោះកូនតូចហើយ តារាកំប្លែង Jack ត្រេកអរបង្ហោះប្រាប់មិត្តអ្នកគាំទ្រតាំងពីថ្ងៃដឹងដំបូងមកម្លេះ។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ