Nadech-Yaya បើកចិត្តនិយាយរឿងដែលអ្នកទាំងពីរពន្យាពេលរៀបការព្រោះតែមូលហេតុមួយនេះ! មានរូបភាព

ជិតដល់ថ្ងៃនៃក្ដីស្រលាញ់ហើយ ទើបធ្វើអោយគ្រប់គ្នាចាប់អារម្មណ៍និងគូរស្នេហ៍តារាប្រុសស្រីល្បីឈ្មោះ Nadech Kugimiya និង Yaya-Urasaya ថាអ្នកទាំងពីរនិងបន្ថែមភាពផ្អែមល្ហែមអោយគ្នាយើងម៉េចខ្លះ

ដោយជាក់ស្ដែងអ្នកទាំងពីរបានឆ្លៀតឱកាសអោយអ្នកយកពត៌មានសួរនូវអ្វីដែលខ្លួនចង់សួរយ៉ាងពេញទំហឹង ជាពិសេសទាក់ទងនិងថ្ងៃមង្គលការ ព្រោះតែមានពាក្យចរចាមរ៉ាមថាកម្មវិធីត្រូវបានពន្យាពេល

After Footer (Active) - damrei Mr1 Zone2

“រឿងរៀបការសុំចាំត្រលប់មកសម្ដែងរឿងសិនចាំនិយាយគ្នាទៀត ថ្ងៃបុណ្យនៃក្ដីស្រលាញ់នៅមិនទាន់ដឹងទេថាត្រូវធ្វើអ្វីខ្លះព្រោះរវល់ធ្វើការដូចគ្នា”

“រឿងអូន Gale គាត់ពិតជាគួអោយស្រលាញ់ខ្លាំងណាស់ខ្ញុំមិនធ្លាប់លេងជាមួយក្មេងបានយូរយ៉ាងនេះទេ ថតកម្មវិធីចប់ហើយមិនព្រមត្រលប់ទៅផ្ទះទេចាំលេងជាមួយអូនសិន សំខាន់ពេលប្រាប់អូនថាត្រូវផ្ទះហើយ តែអូនគាត់ធ្វើដូចជាមិនចង់អោយទៅសោះ ឃើញចឹងចង់បានកូនដែរ (សើច) ចង់បានក្មេងគួអោយស្រលាញ់ដូចអូនគាត់ពិតជាគួអោយស្រលាញ់មែនទែន ចង់ជួបមុខម្ដងទៀត សុំធ្វើអោយមេដោះមួយថ្ងៃ”

“រឿងគម្រោងរៀបការដូចដែលបានប្រាប់អញ្ចឹង សុំលើកទៅ 2 ឆ្នាំទៀត ព្រោះការងារផងអីផង ពួកយើងចង់ធ្វើអ្វីៗគ្រប់យ៉ាងអោយវាល្អឥតខ្ចោះ មិនថាទីតាំងដែលពួកយើងធ្លាប់ស្រម៉ៃ ពួកយើងនិយាយគ្នាជាប់រហូតចំពោះរឿងនេះ”

អត្ថបទដោយ : នីត្តា