ជិតដល់ថ្ងៃបុណ្យនៃក្ដីស្រលាញ់ឆ្នាំនេះ តួឯកស្រីAff Taksaorn ភីងភីងណាស់ បង្ហោះសុទ្ធតែពាក់អាវគូស្នេហ៍…

គូនេះអីក៏ភីងភីងម្លេះទេ មិនទាន់ដល់ថ្ងៃបុណ្យនៃក្ដីស្រលាញ់ទេតែរូបគូមកស្វីតមកផ្អែមល្ហែមមុនគេមុន​​ឯងហើយ! គូស្នេហ៍តារាថ្មីថ្មោងក្នុងសិល្បះថៃគូរបស់តួឯកស្រី Aff Taksaorn និងតារាប្រុសលោក Nonkul Chanon បានបង្ហោះរូបគូក្នុងបណ្ដាញសង្គម គោលបំណងថាមកបង្ហោះរូបជាម៉ូតដែលផ្សព្វផ្សាយម៉ូតអាវថ្មីទេ តែមើលយ៉ាងណាក៏អ្នកគាំទ្រថានេះជារូបទទួលថ្ងៃបុណ្យValentine’s Day ថ្ងៃនៃក្ដីស្រលាញ់ច្បាស់ណាស់ ព្រោះរូបប៉ុន្មានសន្លឹកនេះស្វីតៗខ្លាំងណាស់។

តួឯកស្រី Aff Taksaorn និងតារាប្រុសលោក Nonkul Chanon គឺជាគូស្នេហ៍តារាមួយគូទៀតក្នុងសិល្បៈថៃ ដែលទទួលបានការគាំទ្រនិងចាប់អារម្មណ៍ខ្លាំងពីមហាជនក្នុងសិល្បៈថៃ ក្រោយពីទាំងគូព្រមទទួលស្គាល់ថាកំពុងតែមើលចិត្ដគ្នាយ៉ាងផ្អែមល្ហែម។ គូនេះមកក្រោយគេមែន តែបើនិយាយពីរូបគូវិញគឺមានជាបន្ដបន្ទាប់រហូត ថែមធ្លាប់បានបណ្ដើរគ្នាចូលរួមកម្មវិធីផ្សេងៗរួចមកហើយ។ ហើយថ្មីៗនេះ Aff ក៏បានបង្ហោះរូបគូពាក់អាវគូស្នេហ៍ជាមួយនឹង Nonkul ផងដែរ រូបនេះថតពេលធ្វើម៉ូដែលឲប្រេនគេ តែអ្នកគាំទ្រថា Aff ផុសមិនមែនគោលបំណងផ្សាយអាវនោះទេ ពិតជាផុសដើម្បីទទួលថ្ងៃបុណ្យនៃក្ដីស្រលាញ់ដែលនឹងមកដល់ប៉ុន្មានថ្ងៃខាងមុខនេះហើយ ស្វីតមុនគេមុនឯងតែម្ដង។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ