បែបនេះក៏ដ្រាម៉ាបែបដែរ? អ្នកគាំទ្រចេញមកកាពារស្វាមីរបស់តួឯកស្រីជើងចាស់នាង Nune Woranuch ក្រោយរងពាក្យរិះគន់ក្នុងបណ្ដាញសង្គម ព្រោះតែបានទៅអោបជិតស្និទ្ធនឹងស្រីផ្សេង តែការពិតបានលាងត្រដាងច្បាស់ហើយនារីម្នាក់នោះជាមិត្តភក្ដិនឹងគាត់ទេ មិត្តភក្ដិយូរឆ្នាំហើយថែមស្វាមីនាងក៏ជិតស្និទ្ធនឹងគ្នាខ្លាំងផងដែរ។ មិត្តៗគេនឹកគ្នា ខានជួបគ្នាយូរអោបគ្នាទេ អញ្ចឹងសោះក៏ដ្រាម៉ាបានដែរ ថែមពេលអោបនោះស្វាមីគេក៏នៅទីនោះដែរមិត្តភក្ដិទាំងអស់គ្នាទេ។
ថ្មីៗនេះលោក Todd Piti អ្នកជំនួញល្បីឈ្មោះក្នុងប្រទេសថៃនិងត្រូវមហាជនស្គាល់ថាគឺជាស្វាមីរបស់តួឯកស្រីជើងចាស់សម្រស់ចាំនាង Nune Woranuch បានជួបពាក្យរិះគន់ពីអ្នកលេងបណ្ដាញសង្គមមួយចំនួន ព្រោះតែរូបលោកបានបង្ហោះរូបភាពជួបជុំមិត្តចាស់ អោបគ្នាយ៉ាងជិតស្និទ្ធជាមួយនារីម្នាក់ភរិយារបស់តារាកំប្លែងលោក Jess ដោយអ្នកដែលរិះគន់បានលើកឡើងថាមិនគួរធ្វើបែបនេះទេ បើខ្លួនជា Nune វិញខឹងហើយ អោបស្រីផ្សេងបែបនេះលែងលះចោលហើយ។ ធ្វើឲមិត្តអ្នកគាំទ្រតបតទៅវិញភ្លាមៗផងដែរថា បើមិនដឹងមិនគួរណាមកនិយាយបែបនេះទេ ការពិតនោះគេមិត្តភក្ដិនឹងគ្នាទេ អោបគ្នាព្រោះនឹក ហើយស្វាមីគេក៏នៅទីនោះដែរ គេមិនទាំងថាស្អីផង មិនគួរមកចេះដឹងជំនួសរឿងគ្រួសារគេនោះទេ។ ហើយតួឯកស្រី Nune ក៏មិនបានចិត្តចង្អៀតដូចអ្នកដែលតាមរិះគន់គេនោះទេ នាងដឹងថានេះជាការអោបបែបមិត្ដភាពប៉ុណ្ណោះ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ