ស្នេហាអត់បានកុំអោយតែអត់……! Aum Patcharapa ទិញផ្លែក្រូចទៅជូនបង A Supachai ក្នុងថ្ងៃចូលឆ្នាំចិនប៉ុន្ដែអ្វីដែលទទួលបានត្រលប់វិញគឺថាស្រែកលោតជើងផុតពីដី! មានរូបភាព

អាចនិយាយបានថាតែងតែមានសកម្មភាពឬរូបភាពគួអោយស្រលាញ់មកផ្ញើរហ្វេនៗជាប់ជានិច្ច សម្រាប់តារាសម្ដែងស្រីល្បីឈ្មោះយ៉ាង Aum Patcharapa ជាមួយនិងអ្នកចាត់ការដៃមាស A Supachai ព្រោះអោយតែបានជួបគ្នាពេលណាដឹងតែមានរឿងសើចនៅពេលនោះដូចគ្នា

ជាក់ស្ដែងនៅក្នុងថ្ងៃចូលឆ្នាំចិន Aum បានយកផ្លែក្រូច 1 ឈុតទៅសួស្ដីឆ្នាំចិនដល់ផ្ទះបង A Supachai ថែមទាំងនិយាយបែបកប្លែងៗថា “Aum មិនចង់បានអ្វីត្រលប់ទៅវិញទេ”

After Footer (Active) - damrei Mr1 Zone2

ក្រោយមកបង A បានហុតអាំងប៉ាវទៅអោយដោយខាងក្នុងមិនដឹងជាទឹកលុយប៉ុន្មានទេតែដូចជាក្រាស់ខ្លាំងណាស់ មើលតែទឹកមុខរបស់អ្នកទទួលក៏ដឹងថាច្រើនមិនធម្មតាដែរព្រោះញញឹមបិទមាត់មិនជិតទាស់តែសោះ ហើយក៏និយាយបន្ដថា “ត្រូវតែទទួលទុកហើយចា ខ្លាចបង A ខូចចិត្ត អាំងប៉ាវក្រាស់ដល់ហើយ គ្រាន់តែក្រូច 1700 បាតសោះ” 

បន្ទាប់ពីទទួលបានហើយ Aum បានសរសេរប្រយោគជូនពរថា “អគុណបង A ខ្លាំងណាស់ចា អោយស្រោមសំបុត្រប្អូនទៀតហើយ ហេងៗមានៗគ្រប់គ្នាណាចាស”

អត្ថបទដោយ : នីត្តា