Taew Nathaporn រៀបចំជប់លៀងថ្ងៃខួបកំណើតរួបរួមក្រុមមិត្តភ័ក្ដ…..ស្អាតគ្មាននរណាចាញ់នរណាសោះឡើយ! មានរូបភាព
រៀបចំកម្មវិធីជប់លៀងខួបកំណើតគម្រប់អាយុ 35 ឆ្នាំសម្រាប់តារាសម្ដែងស្រីស្អាត Taew Nathaporn ដែលបានរៀបចំឡើងនៅក្នុងហាងមួយកន្លែងយ៉ាងកក់ក្ដៅ
ដោយសាម៉ីខ្លួនម្ចាស់ខួបបានអញ្ជើញមិត្តភ័ក្ដអ្នកស្និតស្នាលក្នុងសិល្បៈមកចួលរួមអបអរយ៉ាងសប្បាយរីករាយ ហើយមិត្តទាំងអស់បានរៀបចំតុបតែងខ្លួនយ៉ាងស្រស់ស្អាតតាំងពីចុងជើងដល់ចុងសក់ Matt Peeranee, Mew Nittha, Toey Jarinphon, Mint Chalida, Mai Davika និង Nicha Natthanicha
ខណៈនោះផងដែរម្ចាស់ខួបបានផុសរូបភាពក្នុងកម្មវិធីបង្ហាញពីបរិយាកាសដ៏សែនកក់ក្ដៅ និងសប្បាយរីករាយអមជាមួយនិងសារថា “សូមអគុណគ្រប់គ្នាដែលបានបងលែងកប្លែងអោយមើលណា សូមបញ្ជាក់ម្នាក់ៗសុទ្ធតែលក់ស្អាត តែមិនបានលក់កប្លែងទេ @elwillybangkok មានតែចុងភៅទេដែលមិនយល់ Lo siento”
ក្រៅពីមានហ្វេនៗចូលទៅចុចឡាយអោយហើយ ក៏នៅមានខមិនបញ្ចេញមតិយោបល់ក្នុងន័យតែមួយថា រូបភាពរួមក្រុមពិតជាស្រស់ស្អាតទាក់ភ្នែកខ្លាំងណាស់ អាចនិយាយបានថាក្រុមនេះសម្រស់មិនចាញ់គ្នាទេ
អត្ថបទដោយ : នីត្តា