Korn Narongdet សែនចិនធំដុំណាស់ Sririta កូនប្រសារម៉ឺនលានបង្ហាញអាំងប៉ាវត្រៀមចែកក្រាស់ៗណាស់! មានរូបភាព

ជាគ្រួសារតារាដែលហ្វេនៗតែងតែស្រលាញ់និងតាមដានមករហូត ជាពិសេសក្នុងថ្ងៃសែនចិនថ្មីៗនេះ សមាជិកក្នុងគ្រួសារបានរៀបចំកម្មវិធីសែនយ៉ាងអធឹកអធម ហើយ Korn Narongdet និង Sririta Jensen បានរៀបចំតុបតែងខ្លួនយ៉ាងស្រស់ស្អាតថែមទាំងមានជួលអ្នលលោតម៉ុងសាយមកសម្ដែងដល់ផ្ទះដើម្បីបង្កើនសិរីមង្គលផងដែរ

ប៉ុណ្ណឹងនៅមិនទាន់គ្រប់គ្រាន់ទេ ព្រោះស្ទាយនៃការតុបតែងខ្លួនរបស់គ្រួសារ Korn Narongdet ពិតជាមិនធម្មតាទេ គឺថាចិន 100 ភាគរយតែម្ដង ជាពិសេសអ្នកម៉ាក់កូនមួយយ៉ាង Sririta តែងខ្លួនជាអាមួយអញ្ចឹងទៅពិតជាស្អាតប្លែកភ្នែកខ្លាំងណាស់ អ្វីដែលសំខាន់បំផុតនោះគឺអាំងប៉ាវក្រាស់ៗណាស់អ្នកដែលទទួលបានសប្បាយចិត្តមិនស្ទើរទេ

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ : នីត្តា