កប់ណាស់! ឈុតរ៉ូបអូលដីមួយនេះរបស់ ចាន់ កែវនិមល នរណាឃើញក៏លាន់មាត់សរសើរដែរ!(មានរូបភាព)

ជាការពិតណាស់ សព្វថ្ងៃនេះពិធីការិនីល្បីឈ្មោះអ្នកនាង ចាន់ កែវនិមល តែងតែធ្វើឲ្យមហាជនជាច្រើនចាប់អារម្មណ៍ មិនថាជីវិតឯកជន ឬក៏ការងារនៅក្នុងសិល្បៈប្រចាំថ្ងៃរបស់អ្នកនាងនោះទេ។

ជាក់ស្ដែងកាលពីម្សិលមិញនេះ មហាជនជាច្រើនបាននាំគ្នាចាប់អារម្មណ៍លើឈុតរ៉ូប ដែលអ្នកនាងស្លៀកនៅក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក X Factor Cambodia កាលពីថ្ងៃអាទិត្យកន្លងទៅនេះ មើលទៅពិតជាស្រស់ស្អាតខ្លាំងណាស់។

អ្វីដែលពិសេសនោះគឺ ឈុតរ៉ូបអូសដីនេះ ពេលស្លៀកខ្លួនអ្នកនាង ធ្វើឲ្យរូបសម្រស់របស់អ្នកនាង កាន់តែក្មេងជាងវ័យ និងមើលទៅសុីវិល័យខ្លាំងណាស់ នរណាឃើញក៏លាន់មាត់សរសើរថាស្អាតកប់គ្រប់ៗគ្នាដែរ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖សុីវលី