Aff-Nonkun ​ថ្ងៃទិវានៃក្ដីស្រលាញ់រ៉ូមែនទិកបំផុត រូបភាពគូអង្រួនបេះដូងហ្វេនៗពេញប្រទេសនារីសំណាងបំផុតក្នុងឆ្នាំនេះ! មានរូបភាព

មិនចាំបាច់ប្រើពាក្យថាសង្សា តែទង្វើរបង្ហាញយ៉ាងច្បាស់បំផុត សម្រាប់ភាពផ្អែមល្ហែមរបស់គូរស្នេហ៍តារាខុសវ័យយ៉ាង Aff Thaksaorn ជាមួយម្ចាស់ចិត្តយ៉ាង Nonkun បន្ទាប់ពីបានឃើញរូបភាពលុតជង្គង់សុំរៀបការក្នុងរឿងដែលអ្នកទាំងពីបានសម្ដែងចំនិងថ្ងៃនៃក្ដីស្រលាញ់

 

ហើយនៅពេលល្ងាច Nonkun បានផុសរូបភាពដែលពោរពេញទៅដោយក្ដីសុខជាមួយ Aff ខណៈពេលទៅញុំបាយពេលល្ងាចយ៉ាងរ៉ូមែនទិកក្នុងថ្ងៃនៃក្ដីស្រលាញ់រួមទាំងមានអូន Pimai មកចូលរួមក្នុងឱកាសផ្អែមល្ហែមរបស់ម៉ាក់ៗដែរ

After Footer (Active) - damrei Mr1 Zone2

ហើយក្ដីស្រលាញ់ដែលខាងប្រុសមានចំពោះ Aff ក៏បានបង្ហាញយ៉ាងច្បាស់លាស់ មានទាំងបាច់ផ្កា នំខេក និងប្រអប់កាដូ ជាពិសេសអ្នកបីនាក់បង្កើតជាក្រុមពណ៌សរួមគ្នា ថតរូបស្អាតៗផុសនៅក្នុងបណ្ដាញសង្គមភ្លាមៗអមជាមួយនិងឃ្លាថា  “Happy Valentine krub @aff_taksaorn នរណាអើយ អត់មានស្បែកជើង”

ចំណែកឯខាងស្រីវិញក៏បានចូលទៅខមិនថា “អគុណខ្លាំងណាស់ គួអោយស្រលាញ់បំផុត”

អត្ថបទដោយ : នីត្តា