Not Wisarut ធ្វើ surprise ជូនភរិយាជាទីស្រលាញ់ Chompoo ក្នុងថ្ងៃនៃក្ដីស្រលាញ់ឡើងស្វីត ម្នាក់ៗច្រណែនខ្លាំងណាស់កូនបីហើយនៅឡើយធ្វើដូចទើបញ៉ែគ្នាថ្មីអញ្ចឹង! មានរូបភាព
ទោះមកយឺតតែក៏មក សម្រាប់សកម្មភាពដ៏សែនផ្អែមល្ហែមរបស់លោកប៉ាអ្នកម៉ាក់កូនបីយ៉ាង Not Wisarut និងភរិយាជាទីស្រលាញ់ Chompoo Araya ឆ្នាំនេះអ្នកទាំងពីរនៅតែខ្លាំងដូចដើមមិនអោយចាញ់គេស្នេហ៍ផ្សេងទៀតនោះទេ ហើយគូរស្នេហ៍ថ្មីថ្មោងក៏មិនអាចប្រៀបផ្ទឹមបានដែរ
ដោយខាងប៉ាៗបានផុសវីដេអូនៅក្នុង IG ខណៈពេលលីបាច់ផ្កាទៅជូនមនុស្សជាទីស្រលាញ់ Chompoo ដែលកំពុងតែហាត់ប្រាណទាំងមិនបានត្រៀមខ្លួន ជាមួយគ្នានោះដែរក៏មានអមសារថា “Happy Valentines’ mama @chomismaterialgirl”
អាចនិយាយបានថាអ្នកមើលកើតអាការៈច្រណែកម៉ាក់ៗខ្លាំងណាស់ ថែមទាំងឆ្ងល់ថាម៉ាក់ៗញុំបានជាសំណាងយ៉ាងនេះមានស្វាមីសង្ហាហើយនៅចេះស្រលាញ់ថ្នាក់ថ្នមមិនអោយទាក់ចិត្តបែបនេះ
អត្ថបទដោយ : នីត្តា