មកបែបស្ងាត់! Nadech-Yaya ទិវានៃក្ដីស្រលាញ់ឆ្នាំបែបសាមញ្ញៗតែ….នេះជាលើកទី 12 ហើយដែលធ្វើរួមគ្នា! មានរូបភាព

មកយឺតប្រសើរជាងមិនមក សម្រាប់សកម្មភាពផ្អែមល្ហែមគូស្នេហ៍តារាល្បីឈ្មោះយ៉ាង Nadech Kugimiya និង Yaya Urassaya ថ្ងៃនៃក្ដីស្រលាញ់ឆ្នាំនេះអ្នកទាំងពីរជ្រើសរើសយកវិធីបែបសាមញ្ញៗតែល្អដល់ចិត្តរបស់ហ្វេនៗជាខ្លាំង

ដោយខាង Nadech បានចេញមកផុសរូបខ្លះៗក្រោយថ្ងៃពិសេសមួយនេះមួយថ្ងៃក្នុង IG តែអាចនិយាយបានថាភាពផ្អែមល្ហែមមិនអោយចាញ់គូដទៃទៀតទេ ឆ្នាំនេះជាឆ្នាំទី 12 ដែលអ្នកទាំងពីរបានធ្វើ Valentine រួមគ្នា ប៉ុន្ដែក្ដីស្រលាញ់ដែលមានចំពោះគ្នាមិនដែលធ្លាក់ចុះម្ដងណាឡើយ

After Footer (Active) - damrei Mr1 Zone2

អាចនិយាយបានថាក្ដីស្នេហ៍អមតៈ ធ្វើបែបសាមញ្ញៗដែលពោរពេញទៅដោយក្ដីស្រលាញ់និងការយល់ចិត្តគ្នាទៅវិញទៅមក មួយគូនេះស្រលាញ់គ្នាប៉ុនផែនដី ដោយអមជាមួយនិងប្រយោស្នេហាថា  “My Heart My Life My One & Only Thought @urassayas “Happy Valentine’s Day”

អត្ថបទដោយ : នីត្តា