គ្រាន់តែចានញុំបាយរបស់ Chompoo Araya ក៏គួអោយស្រលាញ់ដែរប៉ុន្ដែតម្លៃមិនមែនលេងៗទេរាប់ម៉ឺនបាត! មានរូបភាព

ប្រសិនបើនរណាដែលតាមដានតារាស្រី Chompoo Araya និងដឹងថានាងជាកំពូលហ្វេសិនលេងមួយក្នុងប្រទេសថៃ ហើយក៏ទទួលបានការគាំទ្រពីសំណាក់ហ្វេនៗក្រៅប្រទេសផងដែរ

ជាក់ស្ដែងនៅពេលថ្មីៗនេះ Chompoo ក៏បានផុសវីដេអូបង្ហាញសកម្មភាពក្នុងថ្ងៃទំនេរពីការងារ នៅផ្ទះជាមួយកូនៗ ហើយក៏បានប្រើពេលវេលារៀបចំចានឆាំងដែលនាងស្រលាញ់បំផុត ជាពិសេសចានញុំបាយមានទាំងតូចមានទាំងធំមានក្បាច់ប្លែកៗគួអោយស្រលាញ់ជាច្រើន ហើយអ្វីដែលសំខាន់តម្លៃក៏មិនថោកដែរ

គ្រាន់តែចានក្នុងផ្ទះមានតម្លៃក្រោមម៉ឺនបាតទេ ពិតជាកំពូហ្វេសិនមែន មិនមែនតែហ្វេសិនរឿងការស្លៀកពាក់ទេ គឺហ្វេសិនគ្រប់យ៉ាងតែម្ដងហើយចា

អត្ថបទដោយ : នីត្តា