អូហូ គូស្នេហ៍តារាគូនេះក៏១១ឆ្នាំហើយដែរ New និង Now ស្រលាញ់គ្នាផ្អែមល្ហែមមិនប្រែប្រួលឡើយ…

នេះណែកគូស្នេហ៍តារាថៃមួយគូទៀត ដែលស្រលាញ់គ្នាច្រើនឆ្នាំមកហើយថែមចំណងស្នេហានៅតែផ្អែមល្ហែម! តួឯកប្រុសលោក New Wongsakorn និងតួឯកស្រី Now Tisanart ក៏ជាគូស្នេហ៍តារាមួយគូទៀតក្នុងសិល្បៈថៃ ដែលស្រលាញ់គ្នាមកដល់ទៅ១១ឆ្នាំហើយ ថ្មីៗនេះក៏មានរូបគូពេលដើរកំសាន្ដនៅក្រៅប្រទេសឲមិត្តអ្នកគាំទ្របានឃើញផងដែរ។

គូស្នេហ៍តារាថៃលោក New Wongsakorn និងតួឯកស្រី Now Tisanart បានបង្ហោះរូបគូជាច្រើនសន្លឹកនិងបង្ហោះសាររៀបរាប់ពីពាក្យក្នុងចិត្តចំពោះគ្នានឹងគ្នា ក្នុងឱកាសគម្រប់ខួបស្នេហាដែលស្រលាញ់គ្នាមកបាន១១ឆ្នាំហើយ។ ដោយលោក New ជាអ្នកបង្ហោះសារមុនទៅកាន់ Now ថា សែនស្រលាញ់និងនឹកខ្លាំងណាស់ ការលើកឡើងបែបនេះរបស់លោក New គឺក្នុងថ្ងៃខួប១១ឆ្នាំរបស់អ្នកទាំងពីរដែលស្រលាញ់គ្នា ហើយក៏នឹកដល់ Now ដែលពេលនេះបានទៅរៀនតនៅក្រៅប្រទេសបាន១ឆ្នាំផងដែរ។ មិននៅនឹកយូរនោះទេ តួឯកប្រុសលោក New ក៏បានហោះហើរទៅកាន់ប្រទេសអូស្រ្ដាលី កន្លែងដែល Now រៀន ដើម្បីទៅជួបមុខគូស្នេហ៍និងនាំគ្នាដើរកំសាន្ដនៅទីនោះផងដែរ។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ