អីយ៉ា “Ann Thongprasom” បើកហាងកាហ្វេនៅមាត់សមុទ្រប៉ាតាយ៉ា ក្លាយជាមហាសេដ្ឋី Maharani ពិតប្រាកដ! មានរូបភាព

តារាសម្ដែងស្រីល្បីឈ្មោះជើងចាស់ដែលពេញទៅដោយសមត្ថភាពយ៉ាង Ann Thongprasom មិនត្រឹមតែជាអ្នកសម្ដែងឈានមុខទេតែក៏ជាអ្នកដឹកនាំសម្ដែងរឿងដ៏ពូកែម្នាក់ផងដែរ ព្រោះមិនថារឿងអ្វីដែលនាងដឹកនាំសម្ដែងនោះទេដឹងតែល្បីនិងមានការគាំទ្រឡើងមកមួយរំពេចតែម្ដង

ហើយនៅពេលថ្មីៗនេះ Ann Thongprasom បានត្រូវគេបង្អាប់ថាជាសេដ្ឋីនីតួពិតសម្លេងពិត ព្រោះសាម៉ីខ្លួនបានផុសរូបភាពនៅក្នុង IG ជារូបហាងកាហ្វេមាត់សមុទ្រដ៏ស្រស់ស្អាតនិងធំអស្ចារ្យណាស់ ជាពិសេសនាងប្រាប់ថាជាមុខជំនួញរបស់នាងផ្ទាល់ខ្លួនដែលនាងតាំងចិត្តបង្កើតឡើងសម្រាប់ឆ្នាំនេះ ហើយក៏បានបើកដំណើរការហើយដែរ

“ក្រោយពីខិតខំបង្កើតឡើងមកអស់រយៈពេលជិតមួយឆ្នាំមក ពេលនេះចាប់ផ្ដើមបើកដំណើរការអោយមកអង្គុយ chill បានណាចា បើនរណាចង់បានកន្លែងសម្រាប់ chill ថ្មីៗថតរូបស្អាតៗហើយនៅជិតទីក្រុងបាងកក អញ្ជើញមកទីនេះបានចា @seaoflovepattaya នៅផាតាយ៉ា អាចនាំកូនឆ្កែកូនឆ្មាមករត់លេងបាន Pet Friendly បំផុត”

គ្រប់គ្នាដែលបានឃើញក៏ប្រញាប់ចូលមកខមិនអបអរសាទរយ៉ាងច្រើន អ្នកខ្លះប្រាប់ថាបានទៅរួចហើយ តែទើបដឹងថាជារបស់ Ann ហើយក៏មានខ្លះទៀតប្រាប់ថាសាម៉ីខ្លួនជាសេដ្ឋីនីលុយវាល់លានពិតៗ

អត្ថបទដោយ​ : នីត្តា