Vill Wannarot បណ្ដើរមិត្តប្រុសថ្មីទៅចូលរួមកម្មវិធីមង្គលការមិត្តភ័ក្ដផ្អែមល្ហែមមិនអោយចាញ់កូនកំលោះកូនក្រមុំទេឡើងគ្រប់គ្នាថា…..! មានរូបភាព

ទើបតែបើកបង្ហាញខ្លួនថ្មីៗនេះទេសម្រាប់គូរតារាប្រុសស្រី Vill Wannarot ជាមួយនិង Mac-Weerakanit ប៉ុន្ដែភាពរ៉ូមែនទិកវិញគឺមិនអោយចាញ់គូគេផ្សេងទេ ហើយអ្វីដែលសំខាន់មិនទុកអោយហ្វេនៗឆ្លល់ឬសង្ស័យយូរចំពោះទំនាក់ទំនងរវាងអ្នកទាំងពីរ

ហើយមើលទៅទាំងសងខាងពិតជាលង់ស្រលាញ់គ្នាខ្លាំងណាស់ តែងតែមានរូបភាពស្វីតៗផុសចេញមកជាបន្ដបន្ទាប់ អាចនិយាយបានថាឃើញមួយគូនេះហើយរមូលពោះណាស់ អ្នកអត់គូច្រណែនកើតចិត្តចង់បានគូ ឯអ្នកមានគូវិញក៏សុំលើកទង់សសុំចុះចាញ់ ហើយទៅណាមកណាក៏ទៅទាំងគូដែរ

សំខាន់ថ្មីៗនេះខាងស្រីបានផុសរូបក្នុង IG ខណៈពេលបណ្ដើរគ្នាទៅចូលរួមកម្មវិធីមង្គលការរបស់ Prim Prima ដែលបានរៀបចំឡើងនៅខៅយ៉ៃ ប៉ុន្ដែរូបនេះឃើញហើយអាចនិយាយបានថាអ្នកទាំងពីរមិនខ្វល់ពីអ្នកជុំវិញខ្លួនសោះឡើយ ហើយអ្វីដែលសំខាន់គឺកូនកំលោះកូនក្រមុំសុំចាញ់ហើយ នេះគ្រាន់តែកម្មវិធីរបស់មិត្តទេ ចុះទម្រាំជាកម្មវិធីរបស់ខ្លួនឯងវិញទៀតមិនដឹងជាយ៉ាងណាទៅ

អត្ថបទដោយ : នីត្តា