គួរឲ្យសរសើរ! បានពានភ្លាម ចាន់ សុបញ្ញា យកទៅប្រគេនព្រះសង្ឃខំចិញ្ចឹមបីបាច់ខ្លួនតាំងពីតូចភ្លែត!

ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា ពេលនេះកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក X Factor Cambodia រដូវកាលទី១ បានរកឃើញម្ចាស់ពានរង្វាន់ហើយ ក្នុងនោះបានទៅលើបេក្ខជនវ័យក្មេងពោលពេញដោយសមត្ថភាព គឺប្អូនប្រុស ចាន់ សុបញ្ញា។

ក្នុងនោះផងដែរ ក្រោយពេលទទួលដំណឹងនេះភ្លាម មហាជនជាច្រើន បាននាំគ្នាអបអរសាទរនិងសរសើរដ៏សមត្ថភាព បញ្ញា យ៉ាងខ្លាំង ខណៈពេលនេះប្អូនប្រុស បញ្ញា ក៏បង្ហាញអារម្មណ៍រំភើបស្ទើហោះរបស់ខ្លួននៅមុខមហាជនជាច្រើនផងដែរ។

តែអ្វីដែលធ្វើឲ្យគ្រប់គ្នាកាន់តែសរសើរបញ្ញាទៀតនោះ គ្រាន់តែប្អូនទទួលបានពានរង្វាន់ភ្លាម ប្អូនក៏យកទៅប្រគេនព្រះសង្ឃ ដែលចិញ្ចឹមបីបាច់ថែរក្សាប្អូនតាំងពីតូចភ្លែតតែម្ដង ដែលនេះជាសកម្មភាពដឹងគុណមួយ ពិតជាគួរឲ្យសរសើរប្អូនប្រុសខ្លាំងណាស់៕

តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖សុីវលី