Annie ផុសសុំទោសដល់ Golf Pitchaya ក្រោយពេលចេញមកប្រកាសថាចែកផ្លូវគ្នាហើយធ្វើអោយមានការប៉ះពាល់ខ្លាំងក្នុងរឿង…….មានអារម្មណ៍ថាខ្លួនខុស! មានរូបភាព

បន្ទាប់ពី Annie អតិតមិត្តស្រីរបស់តារាចម្រៀងប្រុសរូបសង្ហា Golf Pitchaya បានចេញមកប្រកាសចែកផ្លូវគ្នាក្នុង IG ផ្ទាល់ខ្លួនតាំងពីឆ្នាំមុន តែខាងប្រុសមិនចង់អោយប្រាប់រឿងនេះដល់នរណាទេ តែមានពេលមួយបានចេញមកសរសេរផុសថា “សកម្មភាពរបស់គាត់មិនចេះគោរពហើយបដិសេធដែលទទួលយកទំនាក់ទំនងរបស់ពួកយើងតទៅទៀត ចាត់ទុកជារឿងដ៏ឈឺចាប់បំផុត ទើបមិនចង់ធ្វើជាមនុស្សល្ងង់តទៅទៀត”

ក្រៅពីនេះ ក៏នៅមានអ្នកទាញអោយចូលទៅទាក់ទងនិងរូបភាពដែលខាង Golf ស្លៀកឈុតកូនកំលោះគូជាមួយនិង Four Sakonrat ដោយពេញទៅដោយភាពផ្អែមល្ហែមក្នុងឱកាសចូលឆ្នាំចិនក្នុងរឿងភាគ រឿងនេះអាចធ្វើអោយខាងស្រីមិនពេញចិត្តក៏ថាបាន ទើបសម្រេចចិត្តចេញមកផុសនៅលើបណ្ដាញសង្គមចំពោះរឿងនេះ

តែក្រោយមកខាង Golf ក៏បានចេញមកស្រាយបញ្ជាក់ចំពោះរឿងបែកគ្នានេះ អះអាងថាបែកគ្នាដោយល្អ ចំណែករឿងដែលមិនបើកបង្ហាញព្រោះចាំមើលមានពេលល្អសិន ឬចាំមានអ្នកសួរ ទើបនិយាយសរុបតែម្ដងទៅ ព្រោះគិតថាការនិយាយជាសារធារណវាល្អជាងយើងសរសេរផុស នៅតែអះអាងថាថ្វីត្បិតតែបែកគ្នាហើយក៏នៅតែគិតល្អចំពោះគ្នា ហើយក៏គាំទ្រអ្នកម្ខាងទៀតជានិច្ច

រហូតមកដល់ពេលនេះខាង Annie បានលុបផុសដែលខ្លួនបានផុសពីមុន ហើយចេញមកផុសសារជាថ្មីម្ដងទៀតដោយការសុំទោសក្នុង IG story ជាភាសារអង់គ្លេសថា សុំទោសដែលធ្វើអោយគ្រប់គ្នាទទួលរងការប៉ះពាល់ក្នុងរឿងនេះ បន្ទាប់ពីខ្លួនបានផុសដោយមិនមានការគិតអោយល្អិតល្អន់ក្នុងន័យថា “ខ្ញុំចង់សុំពេលមួយភ្លេតដើម្បីកែប្រែការយល់ច្រលំកាលពីពេលថ្មីៗនេះ នេះទាក់ទងនិងការបែបបាក់ស្នេហារបស់ខ្ញុំជាមួយបង Golf បន្ទាប់ពីរយើងបាននិយាយគ្នាយ៉ាងបើកចំហចិត្ត ពួកយើងដឹងថាមានរឿងដែលពួកយើងធ្វេសប្រហែសនិងការសន្និដ្ឋានដែលធ្វើអោយមានការមិនសប្បាយចិត្តទាំងដែលវាមិនគួកើតឡើង……ខ្ញុំសុំទោសចំពោះរឿងកន្លងមកដែលធ្វើអោយប៉ះពាល់ដល់គ្រប់គ្នា តែខ្ញុំបានលុបផុសនោះចេញហើយ ព្រោះខ្ញុំនិងបងបាននិយាយគ្នាច្បាស់លាស់ហើយ ចុងក្រោយបងគាត់និងនិយាយចំពោះរឿងនេះនៅពេលដែលគាត់មានឱកាស ……”

អត្ថបទដោយ : នីត្តា