ស្រស់ស្អាតហើយមានទ្រព្យ តារាស្រី​ Mind គូស្នេហ៍ថ្មីលោក Songkran​ ក្រៅពីអ្នកសម្ដែងជាអ្នកជំនួញ…

មិនត្រឹមតែស្រស់ស្អាតសម្បុរសាច់សខ្ចីនោះទេ គូស្នេហ៍ថ្មីរបស់លោក Songkran លើកនេះ ថែមជាតារាស្រីដែលមានទាំងសម្រស់និងមុខជំនួញក្នុងដៃ ជាថៅកែស្រីដែលបានទ្រព្យសម្បត្ដិស្ដុកស្ដម្ភផងដែរ។ ដោយគូស្នេហ៍ថ្មីរបស់លោក Songkran Taechanarong នោះក៏គឺតារាសម្ដែងស្រីជើងចាស់សម្រស់ចាំនាង Mind Napasasi ដែលពេលនេះទាំងគូក៏បានបើកចំហរទំនាក់ទំនងស្នេហាជាសាធារណះឲមហាជនបានដឹងហើយផងដែរ ថែមស្វីតមិនបង្ហោះរូបគូទេតែបង្ហោះរូបលើកណាក៏នៅកន្លែងតែមួយផងដែរ។

ដោយតារាស្រី Mind Napasasi រូបនាងជាអ្នកសម្ដែងស្រីយូរឆ្នាំមកហើយអាចហៅបានថាជើងចាស់ ព្រោះប្រឡូកចូលវិស័យការសម្ដែងនេះតាំងពីរូបនាងនៅវ័យជំទង់ៗមកម្លេះនិងមានមុខក្នុងរឿងភាគជាច្រើនរឿង។ គ្រាន់តែពេលនេះរូបនាងមិនសូវបង្ហាញវត្ដមានក្នុងសិល្បៈនិងរឿងភាគថ្មីនោះទេ តែងាកមកចាប់បើកអាជីវកម្មធ្វើជំនួញផ្សេងៗច្រើនជាង ហើយប៉ុន្មានថ្ងៃមុននេះរូបនាងក៏បង្ហាញទិដ្ឋភាពរោងឈើអាជីវកម្មរបស់គ្រួសារនាង ដើម្បីឲអ្នកគាំទ្រដែលត្រូវការអាចទាក់ទងទិញនាងផងដែរ។ បើនិយាយពីចំណងស្នេហារបស់ Mind និងលោក Songkran វិញពេលនេះបើកចំហរហើយ ថែមថ្មីៗនេះលោក Songkran មានទាំង surprise ឲ Mind នៅបាច់ផ្កាកុឡាបផ្កាឈូករាប់រយទងថែមទៀតផង។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ