អីយ៉ាសយ៉ាងម៉េចវិញ ហៃសូ Pok ថតរូបស៊ែលហ្វីអោបកៀកកើយជាមួយ Matt Peeranee ថែមទាំងមានដាក់ថេកបែបនេះថា…….! មានរូបភាព

ជារូបភាពដែលល្អដល់ចិត្តអ្នកលេងបណ្ដាញសង្គមខ្លាំងណាស់សម្រាប់រូបភាពរបស់តារាសម្ដែងស្រី Matt Peeranee ជាមួយនិងកំលោះអ្នកមាន Pok Pranawong ដែលបានយកមកចែករំលែកនៅក្នុង IG ឈ្មោះ @pokphornprapha

ដោយសកម្មភាពមួយនេះបានបង្ហាញអោយឃើញខាងប្រុសកាន់ទូរស័ព្ទលើកឡើងមកដើម្បីថតរូប ហើយដៃម្ខាងទៀតអោបកៀកកើយជាមួយនិង Matt យ៉ាងជិតស្និត

ហើយអ្វីដែលសំខាន់ Pok បានសរសេរប្រយោគដាក់ថេកបង្កើតស្នាមញញឹមតាមអារម្មណ៍របស់ខ្លួនថា “មិនបានជួបគ្នាយូរខ្លាំងណាស់ រកស្រីស្អាតអោយបងផង#យូរណាស់ហើយដែលមិនបានចាប់ដៃ”

អត្ថបទដោយ : នីត្តា