អូហូ តួឯកស្រី Mai Davika បង្ហាញក្បាលពោះរាបស្មើរ ប៉ុណ្ណេះហៅស្វែលស្រឡូនបាននៅ?

ផ្ទុះទៀតហើយ បណ្ដាញសង្គមរបស់តួឯកស្រី Mai Davika ផ្ទុះទៀតហើយទទួលបានការចាប់អារម្មណ៍ជាច្រើនពីសំណាក់មិត្តអ្នកគាំទ្រនិងមហាជន ក្រោយឃើញតួឯកស្រី Mai បង្ហោះរូបប៉ុន្មានសន្លឹកក្នុងបណ្ដាញសង្គមរួចមក។ មិនឲចាប់អារម្មណ៍ម៉េចនឹងបានបើប៉ុន្មានសន្លឹកដែល Mai បានបង្ហោះនេះ បង្ហោះរូបរាងស្វែលស្រឡូនក្បាលពោះរាបស្មើរល្អបែបនេះ ថែមសម្រស់ស្បែកវិញក៏ល្អសខ្ចីផងដែរ។ ទន្ទឹមនឹងមានអ្នកសសើរពីរូបរាងស្វែលស្រឡូនរបស់តួឯកស្រី Mai Daivika ក៏ដូចជាលើកមុនៗផងដែរ តួឯកស្រី Mai ក៏ទទួលរងពាក្យរិះគន់ពីមនុស្សមួយចំនួនដែលថារូបរាងរបស់នាងបែបនេះគឺស្គមពេក មិនមែនហៅថារាងស្វែលនោះទេ។ ចុះអ្នកទាំងអស់គ្នាវិញគិតថាមួយឈុតប៊ីគីនីពេលទៅដើរលេងនៅសមុទ្រនេះរបស់ Mai ស្រស់ស្អាតសាកសមអត់? ហើយរូបរាងរបស់នាងបែបនេះគិតថាស្វែលស្រឡូនឬយ៉ាងណាដែរ?

ប្រភព៖ Kapook

អត្ថបទដោយ៖ ស្រីល័ក្ខ