រូបភាពកម្រ តួឯកស្រី Mai Davika ថតគូជាមួយកំពូលតួឯកប្រុសចិនXiao Zhan មុខមានប្រជាប្រិយរាក់ទាក់ដូចគ្នា…

មកហើយៗរូបភាពកម្ររបស់តារាល្បីប្រចាំប្រទេសទាំងពីរដួងថតគូទន្ទឹមគ្នា! ទីបំផុតតួឯកស្រីថៃ Mai Davika និងតួឯកប្រុសល្បីក្នុងរឿងភាគចិនលោក Xiao Zhan ក៏បានជួបគ្នាហើយ ថែមបានសំណេះសំណាលនិងថតរូបជាមួយគ្នាផងដែរ ក្រោយពីតារាទាំងពីររូបសុទ្ធតែជាហ្វេនគាំទ្ររឿងភាគគ្នាទៅវិញទៅមកតាមកញ្ចក់ទូរទស្សន៍យូរហើយ ពេលនេះដូចអាយដលជួបអាយដលអញ្ចឹង។

ដោយថ្មីៗនេះតួឯកស្រី Mai Davika បានជិះយន្ដហោះទៅដល់ទីក្រុង Milan នៃទឹកដីប្រទេសអ៊ីតាលី ដើម្បីទៅចូលរួមកម្មវិធីដាក់បង្ហាញម៉ូតរបស់ប្រេនសម្លៀកបំពាក់ម៉ាកល្បី Gucci សម្រាប់ឆ្នាំ២០២៤។ ហើយតារាស្រី Mai Davika ក្នុងនាមជា Brand Ambassador របស់ Gucci ដែលទើបទទួលបានការតែងតាំងកាលពីប៉ុន្មានខែមុននេះ បានទទួលការអញ្ជើញពី Gucci ឲទៅចូលរួមជាភ្ញៀវកិត្ដិយសក្នុងកម្មវិធីនេះ។ នៅក្នុងកម្មវិធី Mai បានជួបនឹង Xiao Zhan ដែលជាតួឯកប្រុសល្បីក្នុងរឿងភាគចិន រូបលោកក៏បានមកចូលរួមកម្មវិធីបង្ហាញម៉ូតសម្លៀកបំពាក់ Gucci ផងដែរ ព្រោះរូបលោកក៏ជាតារាល្បីផ្សព្វផ្សាយម៉ាក Gucci នៅក្នុងប្រទេសចិនផងដែរ។ ដូចអាយដលជួបអាយដលអញ្ចឹង តារាទាំងពីរដួង ទាំង Mai និង Xiao Zhan បង្ហាញទឹកមុខញញឹមញញ៉ែមក្នុងកម្មវិធី សំណេះសំណាលគ្នានិងមានទិដ្ឋភាពរូបថតគូឲអ្នកគាំទ្របានឃើញផងដែរ។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ