ហ្វេនៗអៀនជំនួស! Ob Ob Nithi និយាយមួយឃ្លានេះទៅកាន់ Prang Kanyaran ជាសាធារណៈលើសពីពាក្យថាស្រលាញ់! មានរូបភាព

ជាគូស្នេហ៍តារាមួយគូទៀតដែលមានអ្នកគាំទ្រជាច្រើនជម្រុញអោយឆាប់មានការផ្លាស់ប្ដូរឋានៈជ្រាលជ្រៅឆាប់ៗ សម្រាប់ Ob Ob Nithi ជាមួយនិង Prang Kanyaran បន្ទាប់ពីបើកបង្ហាញខ្លួនថាកំពុងស្ថិតក្នុងការមើលចិត្តគ្នា ប៉ុន្ដែក៏មានរូបភាពត្រជាក់ចិត្តជាច្រើនផុសផ្ញើរហ្វេនៗជាប់រហូតដែរ

រហូតមកដល់ពេលថ្មីៗនេះ បន្ទាប់ពីត្រូវបានគេសួរនាំរឿងទំនាក់ទំនងរបស់កំលោះ Ob ជាមួយ Prang ស្រាប់តែខាងប្រុសបានឆ្លើយថាពេលនេះនៅទំនេរ តែក៏លែងញ៉ែនរណាទៀតដែរ ព្រោះបេះដូងមិនទំនេរ ចំណែកឯរឿងទំនាក់ទំនងជាមួយ Prang ពួកយើងមិនបានប្រញាប់ប្រញាល់អ្វី ចង់ប្រើពេលសិក្សាមើលចិត្តគ្នាសិន បើប្រាកដចិត្តហើយ ឋានៈច្បាស់ជាផ្លាស់ប្ដូរហើយ តែបើសួរថា ច្បាស់លាស់ជាមួយគាត់ទេ ខ្ញុំពិតជាច្បាស់លាស់ណាស់ គាត់ក៏ច្បាស់លាស់ជាមួយខ្ញុំដូចគ្នា

ចំណែកឯរឿងផ្កាថ្ងៃទិវាក្ដីស្រលាញ់ សាម៉ីខ្លួនបានប្រាប់ពីមូលហេតុដែលខ្លួនមិនទិញផ្កាស្រស់អោយខាងស្រីតែបែរជាត្រូវមកអង្គុយរៀបផ្កាលេកូវិញ ព្រោះតែខ្លួនអាឡែកស៊ីនិងផ្កា ហើយធ្វើអោយតែម្នាក់នេះតែប៉ុណ្ណោះ

អត្ថបទដោយ​ : នីត្តា