រៀនអោយហើយ! Kimberly រៀនបីកូនលើកដំបូងស្រែកឡើងចង់លួសព្រលឹងក្មេងអស់ សំខាន់មុខកូនតូចដូចនាងទៀត! មានវីដេអូ

ជាគូស្នេហ៍ទើបនិងរៀបការហើយថ្មីៗ សម្រាប់គូរបស់ Mark Prin និង Kimberly Ann បន្ទាប់ពីរៀបការហើយហ្វេនៗក៏ទន្ទឹងរងចាំមើលថាតើពេលណាមួយគូនេះប្រកាសដំណឹងល្អរឿងទាយាទអ្នកស្នងត្រកូលដូចមិត្តផ្សេងៗទៀត

ថ្មីៗនេះមានវីដេអូដែលផុសដោយមិត្តភ័ក្ដខណៈពេលដែល Kimberly សាកល្បងក្នុងការធ្វើជាម្ដាយគេលើកដំបូង ហើយតុក្កតាដែលធ្វើមកហ្នឹងក៏ដូចទារកមែនទែនទៀត ហើយមុខមាត់ក៏ដូចនិង Kimberly ពិតៗ ដល់ថ្នាក់ធ្វើអោយសាម៉ីខ្លួនគាំងនិងស្រែកជាខ្លាំង មិនហ៊ានបីដល់ថ្នាក់ធ្វើអោយមិត្តភ័ក្ដសើចចង់ជ្រុះធ្មេញ ប៉ុន្ដែពេលមកដល់ដៃដូចជាយកចិត្តទុកដាក់ខ្លាំងណាស់

ហើយអស់ពីវគ្គសើច ក៏ចូលដល់វគ្គស្វីត ដោយខាងស្រីបានផ្អែកលើស្វាមីហើយខាងស្វាមីក៏អោបទាំង Kimberly និងកូនមើលទៅកក់ក្ដៅណាស់ ប្រសិនបើវាជាការពិតវិញមិនដឹងជាល្អយ៉ាងណាទេ

អត្ថបទដោយ : នីត្តា