ពីរម៉ូដនេះ Bella ក្នុងកម្មវិធី Milan Fashion Week 2024 ធ្វើអោយអ្នកបណ្ដាញសង្គមភ្ញាក់ផ្អើលជាខ្លាំងព្រោះស្អាតដូចតារាកូរ៉េ…….! មានរូបភាព

ក្នុងកំឡុងពេលនេះតារាល្បីៗមកពីប្រទេសផ្សេងៗនាំគ្នាប្រមូលខោអាវដាក់កាបូបហោះហើរទៅចូលរួមកម្មវិធីល្បីទូរទាំងពិភពលោក Milan Fashion Week 2024 ក្នុងប្រទេសអុីតាលី ហើយក្នុងនោះក៏មានតារាសម្ដែងស្រីល្បីឈ្មោះយ៉ាង Bella Ranee ទៅបង្អួតសម្រស់ក្នុងឋានៈជា  Friend of Fendi របស់ប្រទេសថៃ

រឿងនេះ Bella បានបង្ហាញហ្វេសិនដ៏សែនទាក់ទាញក្នុងសម្លៀកបំពាក់របស់ Fendi ឈទន្ទឹមស្មាជាមួយតារាល្បីៗជាច្រើនទៀត នាងបង្ហាញខ្លួនក្នុងស្ទាយសាមញ្ញតែឆើតឆាយបំផុត ប៉ុន្ដែខណៈពេលជាមួយគ្នានេះក៏កើតមានការរិះគន់ខ្លះៗផងដែរព្រោះតែការតុបតែងខ្លួនរបស់នាងមើលទៅដូចជាសាមញ្ញពេក មានអ្នកខ្លះទៀតនិយាយថាមកពីនាងមិនមែនជាអ្នកហ្វេសិនទើបមិនសូវជាយល់កម្មវិធី

ប៉ុន្ដែក៏មានហ្វេនៗជាច្រើនទៀតបានចេញមកការពារ Bella ហើយក៏សរសើរថានាងពិតជាស្រស់ស្អាតខ្លាំងណាស់មើលមួយភ្លេតស្ទើរតែមិនស្គាល់

អត្ថបទដោយ : នីត្តា