កត្តញ្ញូណាស់! ចាន់ សុបញ្ញា យកលុយដែលប្រឡងជាប់ទាំងអស់ឲ្យម្ដាយយកទៅសងថ្លៃ……..!(មានវីដេអូ)

ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា ក្រោយពេលក្លាយជាម្ចាស់ពាន X Factor Cambodia រដូវ​កាលទី១ ប្អូនប្រុស ចាន់ សុបញ្ញា ក៏បានក្លាយជាតារាចម្រៀងក្រុងត្រាប្រចាំផលិតកម្មរស្មីហង្សមាស រួមទាំងរង្វាន់ទឹកប្រាក់ជាច្រើនថែមទៀតផង។

ក្នុងនោះផងដែរ អ្វីដែលធ្វើឲ្យមហាជនគ្រប់គ្នាភ្ញាក់ផ្អើល និងកោតសរសើរប្អូនអស់ពីចិត្តនោះគឺ ប្អូនបានប្រកាសថាទឹកប្រាក់ដែលប្អូនទទួលបានពីកម្មវិធី ប្អូនបានយកទៅជូនម្ដាយទាំងអស់ ដើម្បីឲ្យគាត់យកទៅសងថ្លៃជំពាក់បំណុល ខ្ចីគេមកធ្វើផ្ទះស្នាក់នៅឲ្យបានល្អកាលពីមុន។

ក្រោយពេលលឺបែបនេះ មហាជនជាច្រើនកាន់តែសរសើរដល់ទឹកចិត្តកត្តញ្ញូរបស់ប្អូនប្រុស បញ្ញា ព្រោះថាប្អូននៅក្មេងប៉ុណ្ណឹងទេ តែចេះគិតគូសម្រាប់គ្រួសារខ្លាំងមែនទែន៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖សុីវលី