មកហើយៗឈុតខ្លី រឿងភាគថ្មី Aff និង Nonkul ចាប់ដៃគូសម្ដែងរួមគ្នា ចំណុចផ្ដើមស្នេហ៍របស់តារាទាំងពីរ…

មកហើយៗទីបំផុតរឿងភាគថ្មីនេះបានចាក់បញ្ចាំងហើយ រឿងភាគគូរបស់គូស្នេហ៍តារាគូថ្មី តួឯកប្រុសលោក Nonkul Chanon និងតួ​ឯកស្រី Aff Taksaorn មិនត្រឹមតែសាកសមគ្នានៅក្នុងរឿងនោះទេ គូនេះក្រៅឆាកសម្ដែងស្វីតជាងនៅក្នុងរឿងថែមទៀតផង។ ហើយក៏មានអ្នកគាំទ្រនឹកសង្ស័យសួរផងដែរថា ឬមួយគូនេះចាប់ផ្ដើមស្រលាញ់គ្នាពេលថតរឿងនេះ? ព្រោះរឿងនេះថតតាំងពីឆ្នាំទៅឯណោះ ថតមុនពេលដែលទាំងគូប្រកាសទំនាក់ទំនងស្នេហាជាផ្លូវការផងដែរ ច្បាស់ណាស់រឿងភាគមួយនេះហើយដែលជាចំណុចផ្ដើមស្នេហ៍ បានជួបបានមើលចិត្តគ្នារបស់គូស្នេហ៍តារាគូនេះ។

ដោយរឿងភាគថ្មីរបស់តួឯកស្រី Aff Taksaorn និងតួឯកប្រុសលោក Nonkul Chanon មានចំណងជើងថា หารักด้วยใจเธอ Find Yourself ជារឿងភាគដ្រាម៉ាស្នេហាបែបសម័យថ្មី ហើយក៏ជារឿងភាគដំបូងដែលតួឯកស្រី Aff Taksaorn និងតួឯកប្រុសលោក Nonkul Chanon ចាប់ដៃគូសម្ដែងរួមគ្នាផងដែរ។ ពេលនេះរឿងនេះបានថតរួចរាល់និងចាប់ផ្ដើមចាក់បញ្ចាំងហើយ នៅក្នុងស្ថានីយ៍ប៉ុស្ដិ៍GMMTVថៃ។ រឿងភាគនេះមិនត្រឹមតែស្វីតនៅក្នុងកញ្ចក់ទូរទស្សន៍នោះទេ តែបានធ្វើឲតួឯកស្រី Aff បេះដូងភីងៗសារជាថ្មី​ព្រមបើកបេះដូងមានចំណងស្នេហាថ្មីម្ដងទៀតក្នុងជីវិតពិត មិនអ្នកគាំទ្ររបស់តារាទាំងពីរដួងកំពុងរង់ចាំទស្សនាហើយ ចង់ដឹងថាមានឈុតឆាកស្វីតៗយ៉ាងណាខ្លះ។                                                                      វីដេអូខាងក្រោមនេះ ជាឈុតឆាកមួយឈុតនៅក្នុងរឿងភាគនេះ តោះមកទស្សនាទាំងអស់គ្នា៖

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ