មិនមែនជារឿងពាក្យចចាមអារ៉ាមនោះទេ តារាសម្ដែងស្រីនាង Yoghurt Nattasha ពិតជាបានលែងលះស្វាមីនាងដាច់ស្រេចរួចហើយមែនកាលពីប៉ុន្មានថ្ងៃមុននេះ ក្រោយពីមានពត៌មានថាស្វាមីសុំមានប្រពន្ធម្នាក់ទៀត។ នៅលីវសារជាថ្មីលើកនេះ តារាស្រីនាង Yoghurt ត្រូវបានមិត្តអ្នកគាំទ្រជាច្រើនលើកទឹកចិត្ត ឲជាកម្លាំងចិត្តដល់រូបនាង និងចង់ឲតារាស្រីដួងនេះត្រលប់មកក្នុងវិស័យការសម្ដែងនិងបង្ហាញម៉ូតវិញក្នុងពេលឆាប់ៗនេះផងដែរ ថែមមានអ្នកសសើរពីសម្រស់របស់ Yoghurt ពេលសម្ដែងនៅក្នុងរឿងផងដែរ។
រំលឹកដល់ប្រវត្ដិខ្លះៗរបស់តារាស្រី Yoghurt Nattasha មុនល្បីពត៌មានលែងលះស្វាមីភ្លាមៗ តារាស្រីនាង Yoghurt រូបនាងគឺជាអ្នកសម្ដែងស្រីដែលមានប្រជាប្រិយភាពហើយក៏ជាម៉ូដែលបង្ហាញម៉ូតស្រីដែលមានរូបរាងខ្ពស់ស្រលះស្វែលស្រឡូននិងទម្រង់មុខស៊ិចស៊ីជាទីចាប់អារម្មណ៍ពេលប្រឡូកចូលក្នុងវិស័យសិល្បៈផងដែរ។ មុនចូលសិល្បះ Yoghurt បានរៀនចប់ផ្នែកវិស្វកម្មនិងជាវិស្វករស្រីដែលមានជំនាញមួយរូប ក្រោយមកដែលឃើញសម្រស់នាងលេចធ្លោរផងដែរ ក៏បានអ្នកហៅនាងមកថតម៉ូត ដើរម៉ូត និងឈានដល់វិស័យសម្ដែងរឿង។ ហើយបច្ចុប្បន្ននេះតារាស្រី Yoghurt មានអាយុរ៣៧ឆ្នាំ អាយុរនេះមិនចាស់នោះទេ ថែមសម្រស់មុខមាត់ក៏នៅស្អាត អ្នកគាំទ្របាននិយាយថា បើ Yoghurt ត្រលប់មកវិស័យការសម្ដែងម្ដងទៀតរូបនាងនឹងនៅតែល្បីល្បាញ ឬរឹតតែល្បីល្បាញជាងមុនទៀត មើលតែតួឯកស្រី Aff Taksaorn ពេលនេះរឿងភាគថ្មីមានជាបន្ដបន្ទាប់។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ