ដូចរៀបការម្ដងទៀត! Korn Narongdet ព្រមនិងចំណាយគ្រប់យ៉ាងដើម្បីភរិយាជាទីស្រលាញ់ Sririta រៀបចំខួបអាពាហ៍ពិពាហ៍ឡើងអធិកអធម! មានរូបភាព

រៀបចំយ៉ាងពេញទំហឹងមិនអោយហ្វេនៗខកចិត្តសោះឡើយរហូតដល់ដាក់ថេកថា #គូស្នេហ៍ម៉ឺនលាន ពិតៗសម្រាប់កម្មវិធីជប់លៀងគម្រប់ខួបអាពាហ៍ពិពាហ៍ 4 ឆ្នាំរបស់ Korn Narongdet អ្នកជំនួញធំ ជាមួយភរិយាស្រីស្អាត Sririta Jensen

បរិយាកាសក្នុងកម្មវិធីអាចនិយាយបានថាត្រូវបានរៀបចំតុបតែងយ៉ាងស៊ីវិល័យនិងរ៉ូមែនទិកបំផុត ពេលនោះមានមិត្តភ័ក្ដអ្នកស្និតស្នាលទាំងក្នុងសិល្បៈនិងក្រៅសិល្បៈ ដែលចាំបំពេញតួនាទីជាអ្នកកំដរកូនកំលោះកូនក្រមុំជាច្រើននាក់ទៀត

After Footer (Active) - damrei Mr1 Zone2

ចំណែកខាងស្វាមីរូបសង្ហាវិញ ក៏បានឆ្លៀតឱកាសនេះពោលពាក្យផ្អែមល្ហែមផ្ញើរជូនភរិយាជាទីស្រលាញ់ថា “4 ឆ្នាំកន្លងមកនេះ ទោះមានជួបរឿងលំបាកខ្លាំងយ៉ាងណាក៏នៅតែជាឆ្នាំដែលល្អបំផុតព្រោះយើងទាំងពីរនាក់តែងតែនៅក្បែរគ្នាជានិច្ចនិងផ្ដល់កំលាំងចិត្តអោយគ្នាទៅវិញទៅមក ទោះមានសើចមានយំក៏យើងនៅតែសប្បាយរីករាយជាមួយគ្នាជានិច្ច ម៉ាក់តែងតែនិយាយជាប់មករហូតថា ជ្រើសរើសគូជីវិតល្អនិងធ្វើអោយជីវិតយើងល្អ អគុណគ្រប់ៗយ៉ាងហើយកាដូដែលធំបំផុតក្នុងជីវិតបងគឺជាអូនជាភរិយាល្អ ជាម៉ាក់ល្អរបស់ Kawin”

អត្ថបទដោយ : នីត្តា