ទទួលបានគ្រប់កម្លាំងចិត្តពីមិត្តអ្នកគាំទ្រ តារាស្រីនាង Yoghurt Nattasha ស្ដាប់យោបល់ហ្វេនៗឲត្រលប់មករះចែងចាំងជាថ្មីលើវិថីសិល្បះក្រោយនៅលីវសារជាថ្មី ពេលនេះរូបនាងបានត្រលប់មកពិតមែនជាមួយការងារដើរម៉ូតអាជីពចាស់របស់នាង។ ថែមកាងារក៏មកភ្លាមៗដូចចិត្ត គ្រាន់តែ Yoghurt ព្រមទទួលកាងារក៏មានអ្នកទាក់ទងនាងឲដើរម៉ូតភ្លាម ព្រមនឹងសន្ទុះប្រជាប្រិយភាពរឹតតែទទួលបានការគាំទ្រពីមហាជនផងដែរ។
ដោយតារាស្រីនាង Yoghurt Nattasha មិននៅសេដយូរនោះឡើយរឿងលែងលះស្វាមីនិងពត៌មានចចាមអារ៉ាមមូលហេតុលែងលះព្រោះស្វាមីមានស្រីថ្មី។ រូបនាងបានបង្ហាញវត្ដមានយ៉ាងរឹងមាំ ធ្វើកាងាររបស់នាងបានយ៉ាងល្អប្រសើរ ដើរបង្ហាញម៉ូតស្រស់ស្អាតជាមួយរូបរាងខ្ពស់ស្រលះនិងសម្រស់មុខស៊ិចស៊ី ធ្វើឲមានការសសើរនិងលើកទឹកចិត្តជាច្រើនពីសំណាក់អ្នកចូលរួមក្នុងកម្មវិធីដើរបង្ហាញម៉ូតមួយនេះ។ ថែមមិត្តអ្នកគាំទ្រក៏លើកទឹកចិត្តមួយទៀត ឲ Yoghurt ទទួលលេងរឿងភាគថ្មី ព្រោះខានបានឃើញស្នាដៃនាងយូរដែរហើយ ចាំមើលថាលើកនេះ Yoghurt នឹងស្ដាប់តាមយោបល់មិត្តអ្នកគាំទ្រទៀតដែរឬយ៉ាងណា? ហើយខាងក្រោមនេះជាវីដេអូថ្មីៗនេះដែលតារាស្រី Yoghurt បង្ហាញវត្ដមានដើរបង្ហាញម៉ូត អាជីពជាម៉ូដែលស្រីរបស់នាង តោះមកមើលវីដេអូទាំងអស់គ្នា៖
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ