ប្ដូរឋានៈពីសង្សា មកក្លាយជាគូរជីវិត ហើយរឿងបន្ទាប់ដែលគ្រប់គ្នារំពឹងចង់ឃើញគឺក្មេងៗតែត្រូវមករត់លេងពេញផ្ទះ ហើយអ្នកទាំងពីរក្លាយជាលោកប៉ាអ្នកម៉ាក់គេ សម្រាប់គូរស្វាមីភរិយា Kimberly Ann និងស្វាមី Mak-Prin ដែលបានចូលរោងការជាមួយគ្នាកាលពីឆ្នាំមុន
ហើយជាក់ស្ដែងសាម៉ីខ្លួនខាងស្រីបានឆ្លៀតឱកាសប្រើ IG story ផ្លាល់ខ្លួន @kimmy_kimberley ដើម្បីឆ្លើយតបសាររបស់ហ្វេនៗដែលសង្ស័យជាខ្លាំងថា ខណៈពេលនេះសាម៉ីខ្លួនកំពុងតែពរពោះមែនទេ
នាងបានឆ្លើយតបយ៉ាងច្បាស់ៗថា នាងមិនបានមានផ្ទៃពោះអ្វីនោះទេ សូម្បីតែអាការៈស្រដៀងក៏មិនមានដែរ បើមានៗតែឆ្កែជាទីស្រលាញ់តែប៉ុណ្ណោះ
អត្ថបទដោយ : នីត្តា