Prang Kanyaran ស្អាតឥតល្ហែរដក់ថ្នាក់អ្នកគាំទ្រសួរថាអ្នកថតរូបអោយនិងរលាយអស់ឬនៅ Ob ឆ្លើយភ្លាមៗថា……! មានរូបភាព
ស្អាតមិនចេះហត់ ស្អាតមិនចេះឈប់ស្អាតមិនធ្លាប់មានពីមុន សម្រាប់តួឯកស្រីកំពូលសម្រស់ Prang Kanyaran មិនថានាងថតរូបបែបណាក៏មើលទៅលង់ស្នេហ៍ទាំងអស់
ជាក់ស្ដែង Prang ក៏បានបង្ហាញរូបភាពដ៏គួអោយស្រលាញ់មួយនេះ ខណៈទៅដើរលេងនៅសមុទ្រ មានទាំងវីដេអូបង្កើតសា្នាមញញឹមដល់ហ្វេនៗជាច្រើនទៀត ចែករំលែកភាពស្រស់ស្រាយ និងក្ដីសុខដែលនៅពេញបេះដូង
រឿងនេះធ្វើអោយអ្នកគាំទ្រប្រញាប់ចូលមកខមិនបញ្ចេញមតិយោបល់យ៉ាងច្រើន មានខ្លះប្រាប់ថា “អ្នកថតរូបរលាយបាត់ហើយឬនៅ សួរត្រង់ៗ, អ្នកថតសន្លប់បាត់ហើយឬនៅ, ស្អាតខ្លាំងណាស់, អ្នកថតរូបអោយនិងមិនដឹងជាយ៉ាងណាហើយទេ…..”
បន្ទាប់មកខាងប្រុសក៏បានចូលទៅខមិនឆ្លើយតបថា “អ្នកថតនៅមានជីវិតរស់នៅធម្មតាទេបាទ”
អត្ថបទដោោយ : នីត្តា