តារាសម្ដែងស្រីស្អាត Baifern Pimchanok ម្ចាស់ចិត្តរបស់កំលោះរូបសង្ហា Nine Naphat មុននេះបានឃើញរូបភាពស្វីតៗរបស់អ្នកទាំងពីរក្នុងពេលសម្រាកនិងទៅដើរលេងនៅមាត់សមុទ្រ ហើយក៏បានហោះហើរទៅចូលរួមកម្មវិធីបង្ហាញហ្វេសសិនម៉ាក់ល្បីឈ្មោះនិងផលិតផលថ្មីរបស់ LOEWE នៅទីក្រុងបារីស ប្រទេសបារាំង
ហ្វេនៗដែលតាមដាន Baifern ដែលបានឃើញស្ទាយស្អាតៗរបស់នាងជាច្រើនរួចមកហើយ ហើយអាចនិយាយបានថាស្ទាយរបស់នាងមួយៗគឺមិនចាញ់តារាដទៃទៀតនោះទេ
ប៉ុន្ដែនៅក្នុង IG story របស់សាម៉ីខ្លួនបានធ្វើអោយអ្នកគាំទ្រជាច្រើនបារម្ភជាខ្លាំង ព្រោះនាងបានផុសរូបភាពខណៈពេលមានឈាមហូរប្រលាក់ថ្ពាល់ជាច្រើន ថែមទាំងបង្ហាញប្រាប់ពីមូលហេតុដែលធ្វើអោយកើតមានរឿងនេះកំឡុងធ្វើដំណើរទៅបារីស ដោយនាងបានសរសេរប្រាប់ថា “ចំនុចបញ្ចប់របស់មនុស្សពូកែ បារីសព្រឹក ល្ងាចត្រលប់”
អត្ថបទដោយ : នីត្តា