ទិដ្ឋភាពខ្លះៗនេះគេហដ្ឋានតួឯកស្រី Poo Praiya នៅអាមេរិក ឃើញក៏ដឹងថាប្រណិតដែរ…

ប្រណិតហៃសូរស់នៅកណ្ដាលទីក្រុង Los Angeles សហរដ្ឋអាមេរិក បើកបង្ហាញទិដ្ឋភាពខ្លះៗនេះគេហដ្ឋានរបស់តួឯកស្រី Poo Praiya ក្រោយពីនៅទីនោះធ្វើការទាំងការបង្ហាញម៉ូតនិងថតរឿងជាច្រើនឆ្នាំ ពេលនេះរូបនាងរឹតតែសម្រេចចិត្តនៅអាមេរិកទៀត ព្រោះបានរៀបការជាមួយស្វាមីអ្នកជំនួញនៅទឹកដីអាមេរិកហើយផងដែរ។

ដោយតួឯកស្រី Poo Praiya ពេលនេះមិននៅលីវទៀតនោះទេ​ រូបនាងគឺបានរៀបការហើយកាលពីប៉ុន្មានខែមុននេះ ជាមួយស្វាមីអ្នកជំនួញនៅទឹកដីអាមេរិកលោក Mr.Quoc និងបានរស់នៅក្នុងទីក្រុង Los Angeles ផងដែរ។ ទោះមិនបានត្រលប់មកសម្ដែងក្នុងរឿងភាគថ្មី តែ Poo ក៏តែងតែបានទំនាក់ទំនងជាមួយអ្នកគាំទ្រតាមរយះបណ្ដាញសង្គម រូបនាងតែងបង្ហោះរូបភាពជីវិតប្រចាំថ្ងៃជាញឹកញាប់ផងដែរក្នុងបណ្ដាញសង្គម។ រូបភាពទាំងនេះហើយដែលធ្វើឲអ្នកគាំទ្របានដឹងថា តួឯកស្រី Poo Praiya ជីវិតនៅអាមេរិកពិតជាស្រស់ថ្លា ហៃសូស៊ីវិល័យមិនធម្មតាទេ ថែមក៏បានឃើញទិដ្ឋភាពខ្លះៗនៃគេហដ្ឋានរបស់ Poo នៅអាមេរិកផងដែរ។ តោះមកទស្សនាតាមរយះរូបភាពខាងក្រោមនេះទាំងអស់គ្នា៖

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ