តារាស្រី Junji និយាយប្រវត្ដិស្នេហ៍ដំបូងជាមួយ Mario ដប់ឆ្នាំហើយនៅតែអៀនៗនៅឡើយទេ…

តារាស្រីនាង Junji Janjira និយាយពីប្រវត្ដិស្នេហាដំបូងរបស់នាងជាមួយតួឯកប្រុសលោក Mario Maurer គូនេះអ្នកណាតាមញ៉ែអ្នកណាមុនដែរ? ស្រលាញ់គ្នាមកបានជាង១០ឆ្នាំហើយ តារាស្រី​Junji នៅឆ្លើយថារូបនាងនៅអៀនៗនៅឡើយទេ ពេលដែលដែរទៅណាមកណាជាមួយ Mario ហើយក៏ទើបតែប៉ុន្មានឆ្នាំចុងក្រោយនេះទេ ដែលទាំងគូព្រមបង្ហោះរូបគូនិងវីដេអូរាំគូក្នុងបណ្ដាញសង្គមខ្លះឲមិត្តអ្នកគាំទ្របានឃើញ។

ដោយតារាស្រីនាង Junji Janjira គឺជាអ្នករាំនិងជាអ្នកចម្រៀងមួយរូបក្នុងសិល្បៈថៃ ហើយក៏ត្រូវបានគេស្គាល់កាន់តែច្បាស់ថាជាគូស្នេហ៍ក្នុងជីវិតពិតរបស់តួឯកប្រុសល្បីលោក Mario Maurer។​ ថ្មីៗនេះក្នុងបទសម្ភាសន៍មួយ  Junji បាននិយាយពីចំណងស្នេហារបស់នាងជាមួយនឹង Mario ដោយរូបនាងបានឲដឹងដែរថាការពិតទៅគូអ្នកទាំងពីរបានស្រលាញ់ទាក់ទងមើលចិត្តគ្នាមក១០ឆ្នាំហើយ។ ស្គាល់គ្នាដំបូងអ្នកណាតាមញ៉ែអ្នកណា? Junji បានឆ្លើយថាគឺ Mario គឺជាអ្នកតាមញ៉ែអ្នកមុន តែរូបនាងគឺជាអ្នកលួចស្រលាញ់Mario មុនផងដែរ។ ដោយនាងជាមិត្តជាមួយបងប្រុស Mario ហើយបងប្រុសក៏ដឹងថានាងលួចស្រលាញ់Mario ក៏លួចបង្ហើបប្រាប់ Mario​ នឹងផ្សំផ្គុំគូអ្នកទាំងពីរ។ Mario បានយកលេខនាងទៅហើយតេមក ហើយនាងធ្វើមិនស្គាល់សួរថាអ្នកណាគេ តែការពិតនាងដឹងថាMarioហើយក្នុងចិត្តអរចង់ហោះហើយ។ ទាក់ទងគ្នាតាមទូរស័ព្ទយូរៗ អ្នកគូក៏ណាត់ជួបគ្នានឹងសារភាពគ្នាជាសង្សារពេលនេះបានរយះពេល១០ឆ្នាំហើយ។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ