នេះជាទង្វើអ្វី? Aum Patcharapa ទៅណាមកណាក៏មានកំលោះម្នាក់នេះតាមជាប់ជាពិសេសដំណើរកំសាន្ដទៅម៉ាកាវលើកនេះដូចជាខុសធម្មតា! មានរូបភាព

ទៅទាំងក្រុមនាំគ្នាទៅធ្វើបុណ្យនៅមា៉កាវ សម្រាប់តារាសម្ដែងស្រីជួរមុខរបស់ប្រទេសថៃ Aum Patcharapa ដែលមានមិត្តភ័ក្ដអ្នកស្និតស្នាលជាច្រើននាក់បានរួមដំណើរទៅជាមួយគ្នា

ហើយដំណើរកំសាន្ដនេះក្រៅពីឆ្អែតនិងការធ្វើបុណ្យហើយ ក៏នៅមានវីដេអូគួអោយបង្អាប់ចាប់គូជាច្រើនទៀតផងដែរ បន្ទាប់ពីអ្នកគាំទ្របានធ្វើការផុសវីដេអូខណៈដែលសាម៉ីខ្លួនកំពុងធ្វើស្ទាយថតរូបស្អាតៗហើយមានកាំមេរ៉ាមេនកំលោះរូបសង្ហាមុខប្រហែលៗម្នាក់នេះចាំថតអោយ ថតរូបអោយគ្មានរអ៊ូមួយម៉ាត់ទោះចង់ថតប៉ុន្មានលានរូបទៀតក៏រីករាយនិងថតអោយដែរ

កំលោះម្នាក់នេះគឺជាអ្នកជំនួញធំ Nin Chanin អាចនិយាយបានថាជាគ្រប់យ៉ាងរបស់ម៉ែ Aum តែម្ដង ហើយកាលពីមុនក៏មានអ្នកចាប់គូផ្គូរផ្គងនិងគាំទ្រមួយគូនេះច្រើនមិនស្ទើរនោះទេ ហើយរហូតមកដល់ពេលនេះមិនដឹងថាមានការរីកចម្រើនអ្វីខ្លះឬអត់ទេ តែអ្នកគាំទ្រនៅតែចាំជំរុញដូចដើម ជាពិសេសកំពុងតែនាំគ្នាញញឹមតាមព្រោះតែការយកចិត្តទុកដាក់មើលថែគ្នាទៅវិញទៅមក ថ្វីត្បិតតែមិនមែនជាសង្សាតែក៏ស្វីតណាស់ដែរ

អត្ថបទដោយ : នីត្តា